ពានរង្វាន់ TIGER FUTSAL CUP 2020 វគ្គ​៨​ក្រុម​ចុង​ក្រោយ​ចាប់​ឆ្នោត​រួច​ហើយ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយ កាលពីល្ងាចថ្ងៃអង្គារ «ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួននៃពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ពានរង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២០ (TIGER FUTSAL CUP 2020) ក្រោមវត្តមានលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ និងតំណាងក្លិបបាល់ទាត់ក្នុងសាលទាំង ៨ក្រុម។

លទ្ធផលនៃការចាប់ឆ្នោតរើសគូប្រកួត សម្រាប់វគ្គ ៨ក្រុមចុងក្រោយនេះ រួមមាន៖

LOADING FC ប៉ះជាមួយក្រុម DOWN TOWN SPORT,

TAI CHI FT ជួប YOUNG GUN FT,

KHMER NOKOR FC ប៉ះOV MAL FC,

MOHA HANG ALL STARS ប៉ះ ក្រុម PANDA FC

៤ប្រកួតនេះនឹងត្រូវប្រកួត នាថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយ៤ក្រុមឈ្នះ ៗឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ហើយ២ក្រុមឈ្នះៗនឹងត្រូវឡើងទៅប្រជែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈ២ក្រុមចាញ់ៗនឹង ឡើងទៅប្រជែងចំណាត់ថ្នាក់លេខ៣។

នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងប្រារព្ធពិធីបំពាក់មេដាយ ពានរង្វាន់ ក្រោយការបញ្ចប់ការប្រកួតភ្លាមតែម្តង ដោយគ្រប់ការប្រកួតកីឡាបាល់ទាត់ក្នុងសាលថ្នាក់ជាតិនេះធ្វើនៅកីឡដ្ឋាន The blue sport arena រាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT