Lopetegui ​ប្រាប់​ប្រធាន​ក្លឹប Real Madrid ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​លេខ​៩​ម្នាក់

លោក Lopetegui ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បង្ហើប​ពី​គម្រោង​ទៅ​ប្រធាន​ក្លឹប Real Madid ​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​លេខ​៩​ម្នាក់​មក​ពង្រឹង​ក្រុម​ឡើង​វិញ។

 

ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Atletico Madrid ​៤-២ ​ក្នុង​ពាន​រង្វាន់ UEFA Super Cup ​មក ​ក្លឹប Real Madrid ​ចាប់​ផ្ដើម​រិះរក​មធ្យោបាយ​ថ្មី​ដើម្បី​ពង្រឹង​ក្រុម ​ដោយ​អាច​នឹង​ទិញ​កីឡាករ​ថ្មី​មក​បន្ថែម។ ជាមួយ​គ្នា​នេះ ​លោក Lopetegui ​អាច​នឹង​យក​ខ្សែ​ប្រយុទ្ធ​លេខ​៩​ម្នាក់​មក​លេង​នៅ​តំបន់​ខាង​លើ ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​។

ទន្ទឹម​នឹង​អ្នក​ចាត់ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​នេះ​ដែរ ​អ្នក​គាំទ្រ​ក្រុម​អធិរាជ​ស​កាល​ពី​ម្សិលមិញ​នេះ​បាន​នាំ​គ្នា​បោះ​ឆ្នោត​ហើយ​ថា​ពួកគេ​ចង់​បាន Icardi ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​អ៊ីតាលី​មក​រួម​ក្រុម៕ប្រភព៖ MARCA

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT