Di Maria ​៖​មាន​ឱកាស​ហើយ​សម្រាប់ PSG ​នាំ​យក Messi ​មក​រួម​ក្រុម​

Angel di Maria ​មាន​សង្ឃឹម​ខ្ពស់​ថា​ក្រុម PSG ​នឹង​អាច​យក​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​រួម​ក្រុម​បាន ​នោះ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ជា​ឱកាស​ធំ​ហើយ​។

 

​Messi ​នៅ​មិន​ទាន់​មាន​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម FC Barcelona ​នោះ​ទេ ​ខណៈ​ដែល​កុងត្រា​ចាស់​របស់​គេ​នោះ​នឹង​ផុត​កំណត់​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ។ ​ដោយសារ​តែ​អស់​កុងត្រា​ត្រឹម​នេះ ទើប​បាន​ជា​មាន​ក្លឹប​ជា​ច្រើន​កំពុង​ទាក់ទង​នាំ​យក​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ទៅ​រួម​ក្រុម ​ដោយ​ក្នុង​នោះ PSG ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​១​តែ​ម្ដង។

​Di Maria ​កីឡាករ​អាហ្សង់ទីន​និង​ជា​មិត្ត​រួម​សញ្ជាតិ Messi ​បាន​និយាយ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មក​ទី​នេះ។ ​មាន​ឱកាស​ធំ​ណាស់​ដែល Messi ​នឹង​មក​ចូល​រួម​ជាមួយ PSG ​។ ​យើង​ត្រូវ​រក្សាភាព​ស្ងប់ស្ងាត់ ​និង​ទុក​ឱ្យ​រឿង​រ៉ាវ​ទាំង​អស់​ទៅ​មុខ​ដោយ​ខ្លួន​ឯង”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT