​មិន​ធម្មតា! Lingard ​ស៊ុត​២​គ្រាប់ ​ក្នុង​ការ​ប្រកួត​ដំបូង​ឱ្យ​ West Ham ​

​ខ្សែ​ប្រយុទ្ធ Jesse Lingard ​រក​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ ​ជួយ​ក្រុម West Ham ​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ក្រុម West Ham ​បាន​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ខាង​លើ​នេះ​ពី​ក្រុម Manchester United ​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ។ ​ដោយ​យប់មិញ ជា​ប្រកួត​ទី​១​សម្រាប់​រូបគេ​ហើយ​ដែល​លេង​ឱ្យ​ក្រុម​របស់​លោក David Moyes ​។ ​ជា​លទ្ធផល​ឃើញ​ថា ​Lingard ​រក​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

​រំលឹក​ថា​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​តាំង​ពី​ដើម​រដូវ​កាល​មក ​កាល​ខ្លួន​នៅ Man Utd ​គឺ​មិន​មាន​ឱកាស​បាន​លេង​សោះ​ឡើយ។ តែ​នៅ​ពេល​ប្ដូរ​មក West Ham ​បែរ​ជា​បង្ហាញ​ទម្រង់​លេងល្អ​ហួស រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯង៕ប្រភព Bbc

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT