David Moyes ជាបេក្ខភាពខ្ពស់ជាងគេ ក្នុងការចូលខ្លួនជាគ្រូបង្វឹកថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក ក្រោយពីចាកចេញពី West Ham នៅចប់រដូវកាលមុន។
សហព័ន្ធបាល់ទាត់របស់អាមេរិក កំពុងស្វែងរកគ្រូបង្វឹកថ្មី ក្រោយពីបណ្ដេញលោក Bruce Arena ចេញពីតំណែង ក្រោយគ្រូបង្វឹករូបនេះមិនអាចនាំអាមេរិកទៅលេងនៅ World Cup 2018 បាន។ ក្រោយពីការចេញទៅរបស់ Bruce នេះដែរ អាមេរិកមិនទាន់រកឃើញអ្នកចាត់ការនៅឡើយទេ ដោយពេលនេះកំពុងតែស្វែងរក ហើយលោក Moyes ជាបេក្ខភាពនាំមុខគេក្នុងការមកដឹកនាំនេះ។
ត្បិតតែយ៉ាងនេះក្ដី លោក Earnie Stewart អ្នកចាត់ការក្រុមជម្រើសជាតិអាមេរិក បានបញ្ជាក់ថានឹងប្រើពេលច្រើនទៀត ក្នុងការស្វែងរកគ្រូបង្វឹកថ្មីនេះ ដើម្បីឱ្យសក្ដិសមបំផុតសម្រាប់ក្រុមទាំងមូល និងអាចនាំជម្រើសជាតិឱ្យខ្លាំងឡើងវិញបាន៕ប្រភព៖ DailyMail