Pep ​ថា Aguero ​ជា​កូវីដ​ហើយ ​តែ​មិន​ទាន់​អាច​លេង​បាន​ទេ​

លោក Pep ​​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Sergio Aguero ​បាន​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​ហើយ ​ប៉ុន្តែ​មិន​ទាន់​អាច​ជួយ​ក្រុម​បាន​ទេ ដោយសារ​តែ​រូបគេ​ត្រូវ​ការ​ពេល​ហ្វឹកហាត់​ទៀត​សិន។

​Aguero ​រដូវ​កាល​នេះ ​បន្ទាប់​ពី​មាន​បញ្ហា​របួស​ច្រើន​ហើយ រូបគេ​មាន​រឿង​ពាក់ព័ន្ធ​​ជាមួយ​មេរោគ​កូវីដ​១៩​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ការ​ប្រកួត​ឱ្យ​ក្រុម Man City ​ជា​ច្រើន។ ​រឿង​ចុង​ក្រោយ​នេះ​ដែល​ធ្វើ​ឱ្យ​ខកខាន​មិន​អាច​លេង គឺ​ឆ្លង​មេរោគ​កូវីដ​១៩ ​ហើយ​ពេល​នេះ​បាន​ជា​សះស្បើយ​វិញ​ហើយ តែ​ក៏​មិន​អាច​ទាន់​ចូល​លេង​ដែរ។

​លោក Pep ​អះអាង​ថា​ការ​មិន​ទាន់​អាច​ចូល​លេង​បាន​នេះ ដោយសារ​តែ​រូបគេ​ទើប​តែ​ជា​សះស្បើយ ​និង​ធ្វើ​តេស្ដ​អវិជ្ជមាន ដូច្នេះ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​សិន។ ​លោក រំពឹង​ថា​២​សប្ដាហ៍​អី​ទៀត ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ​អាច​នឹង​បង្ហាញ​ខ្លួន​លើ​ទីលាន​ជួយ​ក្រុម​បាន​ពេញ​លេញ​វិញ​ហើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT