Neymar ​ត្រៀម​ត​កុងត្រា​ជាមួយ PSG ​៤​ឆ្នាំ​ទៀត

​ខ្សែ​ប្រយុទ្ធ Neymar ​មាន​គម្រោង​បន្ដ​កុងត្រា​ជាមួយ​ក្រុម PSG ​ឱ្យ​បាន​៤​ឆ្នាំ​បន្ថែម​ទៀត ​បន្ទាប់​ពី​បង្ហាញ​ជា​សាធារណៈ​ថា​រូបគេ​ចង់​លេង​នៅ​បារាំង​ណាស់។

Neymar ​ធ្លាប់​មាន​ដំណឹង​ថា​ចង់​ចេញ​ពី PSG ​ណាស់ ​ដោយ​កាល​នោះ​ចង់​ទៅ​លេង​ឱ្យ​ក្រុម FC Barcelona ​វិញ។ ​តែ​ចុង​ក្រោយ​មក​នេះ ​រូបគេ​បែរ​ជា​ប្ដូរ​ចិត្ត​ខ្លាំង​មែនទែន ​ដោយ​និយាយ​សរសើរ​និង​ចង់​បន្ដ​លេង​ឱ្យ​ក្រុម PSG ​ទៀត ​ដោយ​មិន​ចង់​ចាកចេញ​នោះ​ទេ។ ​ខណៈ​ដែល​ការ​និយាយ​បែប​នេះ​កើត​ឡើង ​ក្រោយ​ពី​ក្រុម PSG ​ក៏​មាន​គម្រោង​ក្នុង​ការ​បន្ដ​កុងត្រា​ដល់​រូបគេ​ផង​ដែរ។

​ប្រភព​នៅ​បារាំង​បាន​អះអាង​ថា Neymar ​ត្រៀម​បន្ដ​កុងត្រា​ថ្មី​ទៀត​ហើយ ​ដោយ​កុងត្រា​នោះ​មាន​រយៈ​ពេល​ដល់​ទៅ​៤​ឆ្នាំ​ឯ​ណោះ។ ​នេះ​មាន​ន័យ​ថា​រូបគេ​អាច​នៅ​លេង​ក្នុង​លីគ​បារាំង ​ដល់​អាយុ​៣០​ឆ្នាំ​ជាង​តែ​ម្ដង៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT