Klopp ​ថា Van Dijk ​ទំនង​មិន​អាច​លេង​បាន​វិញ​ទេ​រដូវ​កាល​នេះ​

​លោក Jurgen Klopp ​បាន​បញ្ជាក់​ថា​ខ្សែ​ការពារ Van Dijk ​ទំនង​ជា​មិន​អាច​ជា​សះស្បើយ​ចូល​លេង​ឱ្យ​ក្រុម Liverpool ​បាន​ទេ​នា​រដូវ​កាល​នេះ ​បើ​ទោះ​ជា​ឃើញ​ថា​ធូរ​ស្បើយ​ច្រើន​ក៏​ដោយ។

​Van Dijk ​បាន​វះកាត់​ជង្គង់​របស់​ខ្លួន ​ក្រោយ​ពី​ការ​ប្រកួត​ទល់​ក្រុម Everton ​កន្លង​មក​។ ​របួស​នេះ ​ត្រូវ​ការ​ពេល​ច្រើន​មែនទែន​ដើម្បី​ជា​សះស្បើយ ​ដោយ​អាច​ទំនង​ជា​មិន​អាច​ចូល​លេង​វិញ​ទេ​នា​រដូវ​កាល​នេះ។ ​យ៉ាងណាមិញ ​មួយ​រយៈ​ចុង​ក្រោយ​នេះ ឃើញ​ថា​ខ្សែ​ការពារ​ហុល្លង់​ហាក់​ដូចជា​ធូរ​ស្បើយ​ច្រើន​មែនទែន ដោយ​អាច​ហាត់​បាន​តិច​ៗ​វិញ​ហើយ។

​ត្បិត​តែ​ឃើញ​ដំណឹង​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​លោក Klopp ​ជឿ​ជាក់​ថា​នេះ​ជា​ជំហាន​មួយ​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ជំហាន​ជា​ច្រើន​ទៀត​ដែល​រូបគេ​អាច​ចូល​លេង​បាន។ ​ការ​វះ​កាត់​ជង្គង់​នេះ​ត្រូវ​ការ​ពេល​ច្រើន​មែនទែន ​ទើប​អាច​ត្រលប់​ចូល​ទីលាន​និង​ធានា​បាន​ថា​មិន​ប៉ះ​ពាល់​ឬ​របួស​ម្ដង​ទៀត​បាន។ ​លោក​មិន​រំពឹង​ខ្ពស់​ទេ ថា Van Dijk ​អាច​ត្រលប់​ជួយ​ក្រុម​ទាន់​នៅ​រដូវ​កាល​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT