Klopp ប្រាប់​មូលហេតុ​ដែល​សុខៗ​ផ្ទេរ Minamino ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង

ក្លឹប Liverpool ដែល​បាន​ចុះ​ហត្ថលេខា​យក​កីឡាករ​ជប៉ុន Takumi Minamino ​កាល​ពី​ ១២ ខែ​មុន ក៏​សម្រេច​ផ្ទេរ​គេ​ចេញ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ឲ្យ​ទៅ​ក្លឹប Southampton នា​ទីផ្សារ​ដោះដូរ​ថ្ងៃ​ចុង​ក្រោយ។

ពាក់ព័ន្ធ​នឹង​មូលហេតុ​នេះ លោក Jurgen Klopp ដែល​ជា​អ្នកចាត់ការ​ថា​ដោយសារ Minamino ជា​កីឡាករ​ដែល​ក្លឹប​ទុក​ប្រើប្រាស់​លើ​ផែនការណ៍​រយៈ​ពេល​យូរ ​ហើយ​ពេល​នេះ​គេ​ត្រូវ​ការ​ពេលវេលា​លេង​ជា​ចាំ​បាច់។

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ៖ “ជា​ការ​ពិត​ណាស់​នេះ​គឺ​ជា​ឱកាស​តែ​មួយ​គត់ ដែល​យើង​អាច​ផ្តល់​ឲ្យ​គេ នោះ​ផ្ទេរ​គេ​ទៅ​ក្លឹប​ដទៃ​សិន ព្រោះ Takumi ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប តែ​យើង​មិន​អាច​ផ្តល់​ពេលវេលា​សម្រាប់​គេ​គ្រប់គ្រាន់​បាន”។

លោក​បន្ថែម​ទៀត​ថា៖ “ណា​មួយ​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​ពេល​នេះ​គឺ​នៅ​តំបន់​ការពារ អ៊ីចឹង​យើង​អាច​ឲ្យ Takumi មក​ជួយ​ដោយ​របៀប​ណា ណា​មួយ Southampton ជា​ក្រុម​ដែល​សក្តិសម​នឹង​យក​គេ​ទៅ​ចូលរួម​បាន”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT