Man Utd គាស់​បាន​កំណត់ត្រា​របស់ Chelsea ដែល​ខកខាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០១២

ក្រុម​បិសាច​ក្រហម Man Utd បាន​យក​ឈ្នះ​ទៅ​លើ Southampton ៩-០ ហើយ​ជា​ការ​បញ្ចប់​ពី​សំណាក់​កីឡាករ Aaron Wan-Bissaka, Marcus Rashford, Edinson Cavani, Scott McTominay, Bruno Fernandes, Daniel James, Anthony Martial (២ គ្រាប់) និង Own Goal របស់ Jan Bednarek។

ជាមួយ​ជ័យជម្នះ​នេះ ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer បាន​បង្កើត​កំណត់ត្រា​ជា​ច្រើន តែ​យើង​សូម​ធ្វើ​ការ​សម្រង់​យក​កំណត់ត្រា​មួយ​មក​បង្ហាញ​ដែល​ជា​រឿងរ៉ាវ​ចាស់ Chelsea ធ្លាប់​ធ្វើ​បាន​កាល​ពី ៩ ឆ្នាំ​មុន។

នោះ​គឺ United កាល​ពី​យប់​មិញ មាន​កីឡាករ​បញ្ចប់​ទី ៧ រូប​ផ្សេង​ពី​គ្នា ហើយ​វា​ជា​លើក​ទី ២ នៅ​ប្រវត្តិសាស្រ្ត Premier League ដោយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១២ ក៏​ធ្លាប់​កើត​មាន​ដែរ កំឡុង​ពេល Chelsea យក​ឈ្នះ Aston Villa ៨-០។

ក្រៅ​ពី​នេះ​ពួក​គេ​ក៏​បង្កើត​ប្រវត្តិសាស្រ្ត​លើក​ទី ៣ សម្រាប់​ Premier League នាម​ជា​ក្រុម​ឈ្នះ​ការ​ប្រកួត​ច្រើន​ជាង ៩ គ្រាប់ ដោយ​កន្លង​មក​ Man Utd ធ្លាប់​ធ្វើ​បាន​ដែរ​កាល​ពី​ឆ្នាំ ១៩៩៥ ពេល​ប៉ះ Ipswich Town ហើយ​ឆ្នាំ ២០១៩ Southampton ផ្ទាល់​យក​ឈ្នះ Leicester City ​និង​ចុង​ក្រោយ​នេះ​គឺ Man Utd យក​ឈ្នះ Southampton ម្តង​វិញ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT