មាន​តែ​ក្រុម​ ២ គត់ ដែល​ធ្លាប់​យក​ឈ្នះ ៩ គ្រាប់​ដាច់​នៅ​ប្រវត្តិសាស្រ្ត Premier League

Tottenham ធ្លាប់​បាន​យក​ឈ្នះ​ទៅ​លើ Wigan ៩-១ ស្រប​ពេល Newcastle យក​ឈ្នះ Sheffield Wendesday ៨-០ ហើយ Chelsea ក៏​ធ្លាប់​ធ្វើ​បាន​ដល់​លទ្ធផល​បែប​នេះ ទល់ Aston Villa និង Wigan កាល​ពី​អតីតកាល។

ប៉ុន្តែ​បើ​ក្រឡេក​មក​ក្រុម​ដែល​អាច​យក​ឈ្នះ ៩ គ្រាប់​ដាច់ គឺ​មាន​តែ ២ គត់​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ Premier League ហើយ​ក្រុម Man Utd ធ្វើ​បាន​ដល់​ទៅ ២ លើក ​រាប់​ទាំង​ជ័យជម្នះ​កាល​ពី​យប់​មិញ។

ក្នុង​នោះ​រួម​មាន​ដូច​ជា៖

Man Utd យក​ឈ្នះ​ទៅ​លើ Ipswich ៩-០ កាល​ពី​ឆ្នាំ ១៩៩៥

Leicester City យក​ឈ្នះ​ទៅ​លើ Southampton ៩-០ កាល​ពី​ឆ្នាំ ២០១៩

Man Utd យក​ឈ្នះ​ទៅ​លើ Southampton ៩-០ ​នៅ​ឆ្នាំ ២០២១

បញ្ជាក់​ថា នៅ​រដូវ​កាល ២០២០/២១ នៅ​ក្របខ័ណ្ឌ Premier League បាន​កើត​មាន​រឿង​ចៃដន្យ​មួយ នោះ​គឺ​ឲ្យ​តែ​ជុំ​ណា​ដែល United របូត​និង​រក​បាន​ ៦ គ្រាប់ ក៏​ជា​ថ្ងៃ​ដែល Liverpool របូត​និង​រក​បាន​ ៧ គ្រាប់​ដូច​គ្នា។

ជាក់ស្ដែង​ដូច​ជា​នៅ​ជុំ​ទី ៤ ពេល United ចាញ់ Spurs ៦-១ ទៅ​មើល Liverpool ក៏​ចាញ់ Aston Villa ស្ពឹក​មុខ ៧-២ ហើយ​នៅ​ជុំ​ទី ១៤ ពេល United យក​ឈ្នះ Leeds ៦-២ ក្រុម Liverpool ក៏​បាន​យក​ឈ្នះ Crystal Palace ៧-០ ហើយ​នៅ​ជុំ​ទី ២២ នេះ United យក​ឈ្នះ ៩-០ ទៅ​លើ Southampton ចុះ​សម្រាប់ Brighton ដែល​ត្រូវ​ប៉ះ Liverpool យប់​នេះ​វិញ នឹង​ទទួល​លទ្ធផល​បែប​ណា? កុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​នៅ​លើ​ទំព័រ CTS Sports!

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT