នៅការប្រកួតពានរង្វាន់ Coppa Italia វគ្គ ៤ ក្រុមចុងក្រោយកាលពីយប់មិញ នៅឯកីឡដ្ឋានក្នុងទីក្រុង San Siro ក្រុមភ្ញៀវ Juventus បានយកឈ្នះ ២-១ ទៅលើក្រុម Inter Milan ដែលចំណេញគ្រាប់បាល់ក្រៅដីសម្រាប់ការប្រកួតជើងទី ១។
ការប្រកួតនោះគឺ ក្រុមទាំងពីរវាយសម្រុកទៅមកប្រហាក់ប្រហែលគ្នា ដោយ Inter ស៊ុត ១១ លើក ចំគោលដៅ ៥ លើក គ្រប់គ្រងបាល់ ៤៨ ភាគរយ រីឯ Juventus ស៊ុត ១០ លើក ចំគោលដៅ ៦ លើក គ្រប់គ្រងបាល់ ៥២ ភាគរយ។
គ្រាប់បាល់បើកឆាកធ្វើបានដោយកីឡាករ Lautaro Martinez នៅនាទីទី ៩ មុនពេល Cristiano Ronaldo មានឱកាសស៊ុតបាល់ ១១ ម៉ែត្រនៅនាទី ២៦ ហើយបន្តរកគ្រាប់បាល់ទីពីរនៅនាទី ៣៥ និងរក្សាលទ្ធផលដល់បញ្ចប់ ៩០ នាទី។
ទស្សនាវីដេអូខាងក្រោម៖
គួររំឭកថានៅរាត្រីនេះ នឹងមានមួយគូទៀតនោះគឺ Napoli ប៉ះ Atalanta ហើយការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១០/១១ ដែលផ្លាស់ប្ដូរទឹកដីគ្នាដើម្បីសម្រេចរកក្រុមដែលត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៕