​កក្រើក​អស់​ឋាន​ទាំង​បី! Man Utd លុត Southampton ៩ គ្រាប់​មិន​ឲ្យ​ត​ដៃ​រួច​យប់​មិញ

នៅ​ការ​ប្រកួត​ជុំ​ទី ២២ សម្រាប់ Man Utd ពួក​គេ​ធ្វើ​បាន​ល្អ​ក្រៃលែង​តាម​រយៈ​ការ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ Southampton នៅ​លទ្ធផល ៩-០ ក្នុង​កីឡដ្ឋាន Old Trafford។ ការ​យក​បាន ៣ ពិន្ទុ​នាំ​ឲ្យ United មាន ៤៤ ពិន្ទុ​ស្មើ Man City ប៉ុន្តែ​មេឃ​ខៀវ​នៅ​សល់ ២ ជុំ​ក្នុង​ដៃ។

យើង​បង្វែរ​ទៅ​មើល​ការ​ប្រកួត គឺ​មាន​ការ​លេង ១១ ទល់ ១០ នាក់​តាំង​ពី​នាទី​ទី ២ ក្រោយ​ខ្សែ​បម្រើ​កណ្តាល​របស់ Southampton រង​ពិន័យ​កាត​ក្រហម ហើយ​គ្រាប់​បាល់​បាន​កើត​មាន​ជា​បន្តបន្ទាប់ ផ្តើម​ពី​នាទី​ទី ១៨ ដោយ Aaron Wan-Bissaka, Marcus Rashford, Own Goal ដោយ Jan Bednarek និង Edinson Cavani រក​បាន​គ្រាប់​បាល់​ទី ៤។

លុះ​មក​ដល់​តង់​ទី​ពីរ United បន្ថែម ៥ គ្រាប់​ទៀត ដោយ​ការ​រក​គ្រាប់​បាល់​របស់ Anthony Martial ២ គ្រាប់​ម្នាក់​ឯង លាយ​ឡំ​នឹង Scott McTominay, Bruno Fernandes និង Daniel James (ស៊ុត​ ១១ ម៉ែត្រ)។ ប៉ុន្តែ​នៅ​នាទី ៨៨ ក៏ Southampton រង​ពិន័យ​កាត​ក្រហម​មួយ​សន្លឹក​ទៀត​ដែរ នោះ​គឺ​កីឡាករ​ធ្វើ​ឲ្យ​មាន​បាល់ Own Goal ជា​​អ្នក​ដើរ​ចេញ​ពី​ទីលាន៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT