វិធី​ទស្សនា​ ONE: UNBREAKABLE III ទូទាំង​ពិភព​លោក

​​ក្រោយ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ដំបូង​ចំនួន​​ពីរ​នៅ​ឆ្នាំ២០២១​ ​យ៉ាង​ជោគជ័យ​ ONE Championship ​​​​ ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​​បញ្ចប់​កម្មវិធី​ជា​​ស៊េរី​ UNBREAKABLE ​នា​​​ចុង​សប្ដាហ៍​នេះ។នៅ​ថ្ងៃ​សុក្រ​ទី​៥​ខែ​កុម្ភៈ​ ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​​លំដាប់​ពិភព​លោក​​នឹង​​ផ្សាយ​កម្មវិធី​ ONE: UNBREAKABLE III ​​​ចេញ​ពី​កីឡដ្ឋាន​ Singapore Indoor Stadium។​ ​

Stamp Fairtex lands a cross on Bi Nguyen

ក្នុង​ចំណោម​៦​គូ​​នៃ​ការ​ប្រកួត​គុន​ចម្រុះ​ ​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion​ ពីរ​ខ្សែ​ Stamp Fairtex ​​នឹង​ជួប​អ្នក​ជំនាញ​​បញ្ចប់​គូ​ប្រកួត​​សញ្ជាតិ​អ៊ុយក្រែន​ Alyona Rassohyna។ ​

​ជា​មួយ​គ្នា​នោះ​ដែរ​ ​​​កីឡាករ​ទម្ងន់​ធ្ងន់​ bantamweight,​​ Shoko Sato ​​នឹង​ត្រូវ​តតាំង​នឹង​​​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ Fabricio “Wonder Boy” Andrade ​ក្នុង​នាម​ជា​គូ​​​​ឯក​រង។

​សូម​ស្វែង​រក​វិធី​ទស្សនា​ ONE: UNBREAKABLE III ​ទូទាំង​ពិភព​លោក​​ទៅ​តាម​តំបន់​របស់​អ្នក។

ទស្សនា​តាម​វិធី​ណា?

ONE: UNBREAKABLE III នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។
​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  (​​លើក​លែង​តំបន់​​ខ្លះ)។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​ពីរ​​​គូ​ដំបូង​នឹង​​​ផ្សាយ​តាម​​ផេក​ Facebook ​និង​ Twitter ​ផ្លូវ​ការ​របស់ ​ONE។
ការ​ទស្សនា​លម្អិត​​ទៅ​តាម​​​ពេល​វេលា​​នៃ​ប្រទេស​នីមួយៗ​ សូម​​​មើល​ខាង​ក្រោម​​នេះ៖

កម្ពុជា

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន។

សហរដ្ឋ​អាមេរិក

ទស្សនា​ការ​ផ្សាយ​​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​ B/R Live ​ចាប់​ពី​ម៉ោង​ ៧:៣០ ​ព្រឹក​តទៅ។ ​ចំណែក​​ ម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៤:៣០​ព្រឹក។

ចិន

ទស្សនា​ការ​ផ្សាយ​​​តាម​ទូរទស្សន៍ BesTV, iQiYi, ឬ​ iQiYi ​ចាប់​ពី​ម៉ោង​ ៨:៣០​ ​តទៅ​ ​ម៉ោង​ស្ដង់ដារ​នៅ​ប្រទេស​ចិន ​(CST)។
ចំណែក​ BTV ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ទាំង​មូល​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​ ៧:៣០ ​ល្ងាច​តទៅ​នៅ​ថ្ងៃ​អាទិត្យ​ ទី​ ​០៧​ ​ខែ កុម្ភៈ។ ​
​លើស​ពី​នេះ​ទៅ​ទៀត​​​ ​SZTV5​ ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​​ម៉ោង​​ ១០:៣០-១១:៣០​ ​យប់​​​​តទៅ​​​ម៉ោង​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​​សៅរ៍​ ​ទី​​ ​​​​​​​​១៣​​​​ ​ខែ​​ កុម្ភៈ​​​ ​និង ​​ថ្ងៃ​អាទិត្យ​​ ទី ​​​​​​​​១៤​​​​​​ ខែ​​ ​កុម្ភៈ។

​ជប៉ុន

ទស្សនា​ការ​ផ្សាយ​​​តាម​រយៈ​​ទូរទស្សន៍​ ​Abema TV ​ចាប់​ពី​ម៉ោង​​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន ​(JST)។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​តាម​រយៈ​​ទូរទស្សន៍​ Hotstar, ​ឬ​ Star Sports Select 2 ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST)។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​​​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។
ដូច​គ្នា​នោះ SCTV ​នឹង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​​ដដែល​ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។

ម៉ាឡេស៊ី

ទស្សនា​ការ​ផ្សាយ​ទាំង​​មូល​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​​ Astro SuperSport 2 ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ ម៉ោង​ម៉ាឡេស៊ី (MYT)។

មីយ៉ាន់ម៉ា​

ទស្សនា​ការ​ផ្សាយ​​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT)។

ហ្វីលីពីន

ទស្សនាការ​ផ្សាយ​ផ្ទាល់​​តាម​​ One Sports+ ​ចាប់​​ពី​ម៉ោង​​ ៨:៣០ ​​ល្ងាច​តទៅ​​ម៉ោង​នៅ​ហ្វីលីពីន​ (PHT)។​
ដូចគ្នា​នេះ​ TV5 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​សៅរ៍​ ​​​ទី​​​ ​​​​​៦​​​ ខែ​​ ​កុម្ភៈ​​​​ ​​ចាប់​ពី​​វេលា​ម៉ោង​ ១១:​០០​ ​តទៅ ​​ម៉ោង​នៅ​ហ្វីលីពីន(PHT)។

សិង្ហបុរី

ទស្សនា​ការ​ផ្សាយ​​នៅ​លើ​​ meWATCH ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។

ថៃ

ទស្សនា​​ការ​ផ្សាយ​​​នៅ​លើ​ AIS Play ​ចាប់​ពី​ម៉ោង​ ៧:៣០ ​ល្ងាច​តទៅ​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT)។
លើស​ពី​នេះ​ទៅ​​ទៀត​ ​​ទូរទស្សន៍​ Thairath TV32 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​ចាប់​ពី​ម៉ោង​​ ​១០:៤០​ ​​យប់​តទៅ ​(ICT)។

វៀតណាម

ទស្សនា​​​​ព្រឹត្តិការណ៍​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​​ ៧​ :៣០​ ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT)។

Japan's Shoko Sato locks in the rear-naked choke on Kwon Won Il

គូ​ប្រកួត​ទាំង​​អស់​នៅ​​ព្រឹត្តិការណ៍​​នៅ ONE: UNBREAKABLE III

  • Stamp Fairtex vs. Alyona Rassohyna (គុន​ចម្រុះ – atomweight)
  • Shoko Sato vs. Fabricio Andrade (គុន​ចម្រុះ– bantamweight)
  • Ryuto Sawada vs. Robin Catalan (គុន​ចម្រុះ– strawweight)
  • Mehdi Barghi vs. Kang Ji Won (គុន​ចម្រុះ – heavyweight)
  • Rahul Raju vs. Ahmed Mujtaba (គុន​ចម្រុះ – lightweight)
  • Tial Thang vs. Paul Lumihi (គុន​ចម្រុះ– bantamweight)

ចុចអាន: ONE: UNBREAKABLE II – Full Results And Highlights For Cerilli Vs. Vagabov

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT