ខ្សែប្រយុទ្ធ Higuain ជួយអោយ Juventus ផ្តួល Inter Milan ដើម្បីបង្កើនគម្លាតពីក្រុម Napoli(វិដេអូរ)

ការប្រកួតនៅក្របខណ្ឌកំពូលអ៊ីតាលី SerieA នៅមិនទាន់រកឃើញក្រុមគ្រងតំណែងជើងឯកនៅឡើយទេ ខណៈក្រុម Juventus បានផ្តួល Inter Milan ដោយលទ្ធផល ៣:២ កាលពីយប់ថ្ងៃសៅរ៏ទី២៨ មេសា ២០១៨។

សម្រាប់ក្រុម Juventus វិញរកបានគ្រាប់បាល់បញ្ជូលទីបើកឆាកដំបូងដោយកីឡាករខ្សែការពារឆ្វេងប្រេស៊ីល Douglas Costa នៅនាទីទី១៣ Skriniar នៅនាទីទី៨៦ ដោយគ្រាប់បាល់ចូលទីខ្លួនឯង ខណៈដែលការប្រកួតជិតបញ្ចប់ទៅហើយ នៅនាទីទី៨៨ ខ្សែប្រយុទ្ធ Higuain ស៊ុតបញ្ចូលទីអោយ Juventus ផ្តួលក្រុម Inter Milan បានសម្រេច។

សម្រាប់ ២គ្រាប់របស់ក្រុម Inter Milan រកបានដោយកីឡាករ Icardi នៅនាទីទី៥២ និង Barzagli នៅនាទីទី៦៥(ធ្វើអោយបាល់ចូលទីខ្លួនឯង) ប៉ុន្តែក្រុមម្ចាស់ផ្ទះនៅសល់អ្នកលេងតែ១០នាក់ បន្ទាប់ពីបានបាត់បង់សមាជិករបស់ ខ្លួន ១រូប គឺកីឡាករ Vecino ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត។

បច្ចុប្បន្នក្រុមការពារតំណែងជើងឯក Juventus មានគម្លាត ៤ពិន្ទុពីក្រុមលេខ២ Napoli និងមានឪកាសលើកពាន SerieA កាន់តែច្រើន ក្រោយពេលដែល Napoli បានរងបរាជ័យចាញ់ក្រុម Fiorentina នៅក្រៅទឹកដីដោយលទ្ធផល ៣:0 កាលពីថ្ងៃអាទិត្យ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT