Mustafi ​ផ្ទេរ​ទៅ Arsenal ​ទៅ​ចូល​រួម​ជាមួយ Schalke ​ហើយ​

​ខ្សែ​ការពារ Mustafi ​របស់​ក្រុម​កាំភ្លើង​ធំ​បាន​ផ្ទេរ​ចេញ​ទៅ​លេង​ឱ្យ​ក្រុម Schalke 04 ​របស់​អាល្លឺម៉ង់​ជា​ផ្លូវការ​ហើយ ​ក្រោយ​ពី​អស់​កុងត្រា​។

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បញ្ចេញ​កីឡាករ​ចាស់​ៗ​ជា​ច្រើន​របស់​ខ្លួន​ចេញ ​ដើម្បី​ទុក​កន្លែង​ឱ្យ​កីឡាករ​ថ្មី​ៗ​មក​ចូល​រួម​ក្រុម​វិញ។ ​ជាក់​ស្ដែង Mustafi ​នេះ​វិញ ​ផ្លាស់​មក​រួម​ក្រុម Arsenal ​នៅ​ឆ្នាំ​២០១៦ មក ​ហើយ​ដល់​ពេល​នេះ​រូបគេ​បាន​សម្រេច​ចិត្ត​ចាកចេញ​ហើយ ​ដោយ​ផ្លាស់​ទៅ​លេង​ឱ្យ Schalke 04 ​របស់​អាល្លឺម៉ង់​ឯ​ណោះ​វិញ​ម្ដង។

​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ខាង​លើ​នេះ ​លេង​បាន​១០២​ប្រកួត​ដែរ​ឱ្យ Arsenal ​និង​រក​បាន​៧​គ្រាប់។ ​ពាន​រង្វាន់​ដែល​រូបគេ​ជួយ​ក្រុម​បាន​គឺ FA Cup ​២​ដង ​និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Europa League ​បាន​ម្ដង​កាល​ពី​ឆ្នាំ ២០១៩​កន្លង​ទៅ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT