Matip ​ជា​ខ្សែ​ការពារ​កណ្ដាល​ទី​៣ ​ដែល​របួស​ដល់​ចប់​រដូវ​កាល​នេះ​

​Joel Matip ​ត្រូវ​បាន​ក្លឹប Liverpool ​បញ្ជាក់​ថា​នឹង​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង ​ក្រោយ​ពី​រក​របួស​ធ្ងន់ធ្ងរ ​ប៉ះ​ជាមួយ Son ​កាល​ពី​ប្រកួត​ទល់​ក្រុម Spurs ​។

​យ៉ាងណាមិញ ​Matip ​របួស​មែន ប៉ុន្តែ​ក្រុម Liverpool ​ក៏​បាន​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម​បាន​២​នាក់​ផង​ដែរ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះដូរ​កីឡាករ។ ​ដោយ​ខ្សែ​ការពារ​ទី​១ ​ឈ្មោះ​ Ben Davies ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​២​លាន​ផោន ​ពី​ក្រុម Preston ​​និង​ម្នាក់​ទៀត Ozan Kabak ​ខ្ចី​ជើង​ពី​ក្រុម FC Schalke 04 ​របស់​អាល្លឺម៉ង់​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។

  

​សូម​បញ្ជាក់​ថា​រដូវ​កាល​នេះ ក្រុម Liverpool ​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​មែនទែន។ ​ជាក់​ស្ដែង​ខ្សែ​ការពារ​កណ្ដាល​ដល់​ទៅ​៣​នាក់​ហើយ​ដែល​របួស​ធ្ងន់​អាច​សម្រាក​ដល់​ចប់​រដូវ​កាល​នេះ។ ​ដោយ​៣​នាក់​នោះ​រួម​មាន Virgil van Dijk ​, Joe Gomez  ​និង Matip ​នេះ​ឯង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT