អ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Dang Van Lam បានសម្តែងការរំភើបចិត្ត នៅពេលដែលគាត់បានចូលរួមជាមួយក្លឹប J. League 1 Cerezo Osaka សម្រាប់រដូវកាល ២០២១ ។
ダン バン ラム選手 新加入のお知らせ#cerezo #セレッソ大阪 #DANGVANLAM #ダンバンラムhttps://t.co/L10QZaEr9c
— セレッソ大阪オフィシャル (@crz_official) January 30, 2021
លើសពីនេះ Dang Van Lam ដែលធ្លាប់លេងនៅក្នុងប្រទេសថៃជាមួយក្លិបមឿងថងយូណាយធីត ក៏បានក្លាយជាកីឡាករក្នុងប្រវត្តិសាស្រ្តជម្រើសជាតិវៀតណាមដំបូងគេបានលេងនៅក្លិបក្នុងលីគកំពូលជប៉ុន។ រូបគេនិយាយក្នុងវេបសាយវៀតណាមមួយថា៖
“វាជាកិត្តិយសមួយសម្រាប់ខ្ញុំដែលបានចូលរួមជាមួយ Cerezo Osaka និងបានលេងនៅក្នុងការប្រកួតប្រជែងដ៏ល្អបំផុតមួយនៅអាស៊ី។ ខ្ញុំជឿជាក់ថានៅពេលអនាគតកីឡាករវៀតណាមកាន់តែច្រើន នឹងមានឱកាសទៅលេងនៅក្រៅប្រទេស។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានគាំទ្រខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ” ។
បន្ទាប់ពីបានបង្ហាញទម្រង់លេងល្អក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដោយជួយវៀតណាមឈ្នះជើងឯក Van Lam បានចាកចេញពីវៀតណាមទៅលេងនៅប្រទេសថៃហើយបានចូលរួមជាមួយក្លិបមឿងថង យូណាយធីត។ ទោះយ៉ាងណា! ចាប់ផ្តើមនៅរដូវកាល ២០២០/២០២១ អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះបានចាប់ផ្តើមបាត់បង់កៅអីចាំទីដៃទីមួយរបស់ខ្លួន បន្ទាប់ពីក្លឹបបានដាក់អ្នកចាំទីថៃ Somporn Yos ជាអ្នកចាទីដៃទីមួយជំនួសវិញ៕