Pochettino៖ “បើ​មាន​ឱកាស​ដឹកនាំ Messi វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ”

អ្នកចាត់ការ​ថ្មី​របស់​ក្លឹប Paris Saint-Germain គឺ​លោក Mauricio Pochettino ​បាន​បង្ហើប​ពី​គោលបំណង​ដែល​ចង់​ដឹកនាំ Lionel Messi នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​ក្លឹប PSG មាន​ឱកាស​អាច​នាំ​យក M10 មក​ទីក្រុង​ប៉ារីស​ដោយ​ជោគជ័យ។

បច្ចុប្បន្ន​កីឡាករ​អាហ្សង់ទីន​សេសសល់​កុងត្រា​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​តម្រុយ​ក្លឹប​ថ្មី ២ គេ​អាច​នឹង​ទៅ​ចូលរួម​មាន​ដូច​ជា Paris Saint-Germain ឬ Manchester City។

យ៉ាងណាមិញ​តាម​ការ​លើក​ឡើង​របស់ Pochettino បាន​ប្រាប់ RMC Sport ជុំវិញ​ចចាមអារ៉ាម​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​បែប​នេះ​ថា៖ “ក្លឹប​មាន​យុទ្ធសាស្រ្ត​ដើម្បី​ធ្វើ​ការ​ពង្រឹង តែ​ប្រសិន​ណា​មាន​ឱកាស​ដឹកនាំ Messi វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ តែ​បើ​អត់ ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ”។

លោក​បន្ថែម៖ “[Messi និង​ខ្ញុំ] បាន​ចែករំលែក​ក្តី​ស្រលាញ់​សម្រាប់​ក្លឹប​Newell’s ហើយ​យើង​ក៏​ធ្លាប់​ពាក់​អាវ​ក្រុម​នោះ​ដូច​គ្នា តែ​យើង​នឹង​រង់ចាំ​មើល ដោយ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ​នៅ​ពេល​អនាគត”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT