ខ្សែ​ការពារ Todibo ​ផ្ទេរ​ចេញ​ពី Barcelona ទៅ​ខ្ចី​ជើង​ឲ្យ​ក្លឹប​ថ្មី​ហើយ

ខ្សែ​ការពារ Jean-Clair Todibo របស់​ក្លឹប Barcelona បាន​សម្រេច​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ចូលរួម​ជាមួយ​ក្លឹប Nice ​ក្នុង​ក្របខ័ណ្ឌ Ligue 1 ដែល​មាន​សុពលភាព​កុងត្រា​ដល់​បញ្ចប់​រដូវ​កាល ២០២០/២១ នេះ។

យុវជន​បារាំង​បាន​ផ្ទេរ​ចេញ​ពី Toulouse មក​ចូលរួម​នៅ Barcelona នា​ខែ​មករា ឆ្នាំ ២០១៩ ប៉ុន្តែ​មិន​អាច​បង្ហាញ​គុណភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ក្លឹប​នោះ​ទេ ហើយ​ទើប​បង្ហាញ​ខ្លួន​បាន ៤ លើក​គត់​នៅ La Liga។

ឆ្លង​កាត់​រយៈ​ពេល​កន្លង​មក​គេ​ក៏​បាន​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ក្លឹប​ដទៃ​ជា​បន្តបន្ទាប់ ហើយ​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​ផ្ទេរ​ទៅ Benfica លើ​កិច្ច​ព្រមព្រៀង​ដល់​បញ្ចប់​រដូវ​កាល តែ​មុន​នេះ​ក្លឹប Barcelona បាន​សម្រេច​បញ្ចប់​កុងត្រា ហើយ​អនុញ្ញាត​ឲ្យ​គេ​វិល​ត្រលប់​ទៅ​ក្លឹប​ក្នុង​ប្រទេស​បារាំង​វិញ៕ ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT