Kylian Mbappe និង Neymar ជាអ្នកជួយក្រុម PSG យកឈ្នះលើក្រុម Guingamp ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះ ដែលជាប្រកួតបើកឆាកលីគកំពូលរបស់បារាំង។
ជាមួយមតិជាច្រើនបានចោទសួរទៅរូបគេច្រើន ទាក់ទងនឹងទំនាក់ទំនងខ្លួនជាមួយ Neymar នៅ PSG នោះ តារាបាល់ទាត់ឆ្នើមវ័យក្មេងខាងលើបាននិយាយក្រោយចប់ការប្រកួតយប់មិញថា Neymar គឺជាកីឡាករសំខាន់បំផុតក្នុងក្លឹប PSG ។ ខ្សែប្រយុទ្ធប្រេស៊ីលគឺពិតជា Superstar ពិតៗក្នុងវិស័យបាល់ទាត់ ខណៈដែលខ្លួនវិញ នៅមានកម្រិតនៅឡើយ មិនអាចយកទៅប្រៀបធៀបគ្នាបានឡើយ។
Mbappe ចាប់ផ្ដើមល្បីឈ្មោះក្រោយពីលេងបានល្អនៅក្លឹប Monaco និងឈានជើងចូល PSG រដូវកាលមុននេះ។ ជាមួយគ្នាទម្រង់លេងល្អប្រសើរនេះ ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំបានជាប់ជម្រើសជាតិបារាំងទៅលេងនៅ World Cup ហើយជួយប្រទេសនេះឈ្នះពានរង្វាន់៤ឆ្នាំធ្វើម្ដងនេះថែមទៀត៕ប្រភព៖ dailymail