Matheus Souza ៖”ពានរង្វាន់មិត្តភាពមុនបើករដូវកាល FORWARD PRE-SEASON CUP 2021 ជាការ​ត្រៀមខ្លួន​មួយដ៏​ល្អ”

ការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាល FORWARD PRE-SEASON CUP 2021 ដែលការប្រកួតចាប់ផ្តើមនាថ្ងៃទី៥ ខែកុម្ភៈខាងមុខនេះ ខណៈកីឡាករខ្សែប្រយុទ្ធចំណូលថ្មី Matheus Souzaយល់​ឃើញ​ថា​វា​ជាការ​ត្រៀមខ្លួនដ៏​ល្អសម្រាប់ការ​ប្រកួត​មែន​ទែន​ក្នុង​ Metfone Cambodian League 2021។

« ខ្ញុំគិតថាវាជាឱកាសមួយសម្រាប់យើងក្នុងការជួបជាមួយពួកគេ ដើម្បីត្រៀមខ្លួនបានល្អក្នុងការប្រកួត MCL ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនេះ » ។

Image may contain: text

កីឡាករ​សញ្ជាតិ​ប្រេស៊ីលបន្ត​ថា​៖« ជាការពិតណាស់យើងត្រូវការត្រៀមខ្លួនក្នុងការលេងជាមួយក្រុមខ្លាំង ដើម្បីយើងដឹងពីការអភិវឌ្ឍន៍ខ្លួនរបស់យើង ខ្ញុំចូលចិត្តការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗទាំងនោះផងដែរ » ។

សូមបញ្ជាក់ថាការប្រកួតនៅថ្ងៃទី៥ នាវេលាម៉ោង១៩:00 ខាងមុខនេះ ក្រុមសីង្ហក្រហមភ្នំពេញក្រោន នឹងត្រូវជួបប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT