Liverpool ​ទិញ​បាន​ខ្សែ​ការពារ​កណ្ដាល​ម្នាក់​ហើយ តម្លៃ​២​លាន​ផោន​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យល់​ព្រម​ទិញ​យក​ខ្សែ​ការពារ Ben Davies ​របស់​ក្រុម Preston North End ​ហើយ​ក្នុង​តម្លៃ​ខ្លួន​២​លាន​ផោន​។

​កីឡាករ​វ័យ​២៥​ឆ្នាំ​នឹង​ចូល​ខ្លួន​មក​ពិនិត្យ​សុខភាព​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង ​មុន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ Anfield ​។ ​លោក Klopp ​ក្រោយ​ពី​ឈ្នះ​លើ​ក្រុម West Ham ​កាល​ពី​យប់មិញ​នេះ មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​កីឡាករ​ថ្មី​នោះ​ទេ ​ដោយ​លោក​បញ្ជាក់​ថា​គ្រប់​យ៉ាង​ត្រូវ​តែ​មាន​ដំណោះស្រាយ​សម្រាប់​តំបន់​ការពារ​កណ្ដាល​ដែល​របួស​កីឡាករ​អស់​ទៅ​ហើយ។

​Davies ​ជា​កីឡាករ​បាន​លេង​គ្រាន់​បើ​ដែរ​របស់​ក្រុម​ Preston North End ​នៅ Championship ​នា​រដូវ​កាល​នេះ ​ដោយ​លេង​បាន​១៩​ប្រកួត​ក្នុង​ការ​លេង​២៧​ប្រកួត។ យ៉ាងណាមិញ ​កីឡាករ​ម្នាក់​នេះ ​មិន​ទាន់​ធានា​បាន​កៅអី​លេង​នោះ​ទេ ព្រោះ​ក្រុម​កីឡាករ​យុវជន​របស់ Liverpool ​ដែល​លោក Klopp ​មក​មក​ជួយ​ក្រុម​នោះ​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT