Neymar ​៖​ខ្ញុំ​ចង់​បន្ដ​លេង​នៅ PSG ​ទៀត ​ហើយ​សង្ឃឹម​ថា Mbappe ​ក៏​អីចឹង​ដែរ​

ខ្សែ​ប្រយុទ្ធ​ Neymar ​បាន​និយាយ​ផ្ទាល់​មាត់​ថា​ខ្លួន​នឹង​មិន​ចាកចេញ​ពី​ក្រុម PSG ​ទេ ពោល​គឺ​ចង់​បន្ដ​លេង​នៅ​ទី​នេះ​ទៀត​តែ​ម្ដង។

​Neymar ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ដោយ​បាល់​ប៉េណាល់ទី ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម PSG ​លេង​ចាញ់​ក្រុម​ក្បែរ​បាត​តារាង​ Lorient ​ក្នុង​លទ្ធផល ៣-២ ​នៅ​យប់មិញ​នេះ​។ ​នេះ​ជា​ការ​បរាជ័យ​លើក​ដំបូង​របស់​ក្រុម PSG ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ Mauricio Pochettino ​ហើយ​។

​ត្បិត​តែ​មិន​ឈ្នះ​ការ​ប្រកួត​នេះ​មែន ប៉ុន្តែ Neymar ​បាន​អះអាង​ថា​ខ្លួន​ពេញ​ចិត្ត​ក្នុង​ការ​លេង​ឱ្យ​ក្រុម PSG ​នា​ពេល​បច្ចុប្បន្ន​នេះ។ មួយ​វិញ​ទៀត ​កីឡាករ​ប្រេស៊ីល​នេះ​ក៏​បញ្ជាក់​អនាគត​ទៅ​មុខ​ទៀត​ថា​នឹង​មិន​ចាកចេញ​ពី​បារាំង​ឡើយ ​ហើយ​ក៏​សង្ឃឹម​ថា​ដៃ​គូ​ប្រយុទ្ធ Kylian Mbappe ​ក៏​ធ្វើ​បែប​នេះ​ដូច​គ្នា ពោល​គឺ​លេង​ឱ្យ​ក្រុម PSG ​ឱ្យ​បាន​ច្រើន​ឆ្នាំ​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT