Free-Kick មួយ​ជើង​យប់​មិញ Messi បំបែក​បាន​កំណត់ត្រា​ថ្មី​ទៀត​ហើយ

Barcelona បាន​យក​ឈ្នះ​ទៅ​លើ Athletic ២-១ ដោយ​គ្រាប់​បាល់​ជ័យជម្នះ​កើត​ឡើង​ដោយ​កីឡាករ Antoine Griezmann និង Lionel Messi។

ដោយឡែក​តាម​រយៈ​គ្រាប់​បាល់ Free-Kick របស់ M10 ក៏​បាន​រុញ​ឲ្យ​កីឡាករ​អាហ្សង់ទីន​រក​បាន​គ្រាប់​បាល់​សរុប ៦៥០ គ្រាប់​ហើយ​នៅ​ក្លឹប Barcelona ដែល​នេះ​ចារ​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​សម្រាប់​គេ។

ប៉ុន្តែ​បើ​រាប់​តែ​នៅ La Liga គឺ​ជា​គ្រាប់​បាល់​ទី ៤៥៦ ដោយឡែក​សម្រាប់​គ្រាប់​បាល់ Free-Kick ឲ្យ​ក្លឹប​វិញ វា​ជា​គ្រាប់​បាល់​ទី ៤៩ និង​ទី ៣៨ នៅ​លីគ។

គួរ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​សមត្ថភាព​លេង​របស់ M10 កីឡាករ​វ័យ ៣៣ ឆ្នាំ​នៅ​បន្ត តែ​មន្ទិល​សង្ស័យ​នៃ​ការ​ចែក​ផ្លូវ​រវាង​គេ​និង​ក្លឹប Barcelona ក៏​នៅ​តែ​អាច​កើត​មាន​ដូច​គ្នា ដោយ​យើង​នឹង​រង់ចាំ​មើល​នៅ​កំឡុង​ប៉ុន្មាន​ខែ​បន្ទាប់​នេះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT