គ្រូ Chelsea ៖ ​ក្រុម​យើង​នៅ​មិន​ទាន់​អាច​ប្រជែង​ពាន​រង្វាន់​បាន​ទេ

លោក Maurizio Sarri អ្នក​ចាត់ការ​ក្រុម Chelsea ​ចាត់​ទុក​ជ័យជម្នះ​លើ Arsenal ​យប់មិញ​មិន​ល្អ​គ្រប់​គ្រាន់​ឡើយ ​ព្រោះ​ក្រុម​ទាំង​មូល​លេង​នៅ​មាន​កម្រិត ​មិន​ទាន់​អាច​ប្រជែង​យក​ពាន​រង្វាន់​ឡើយ។

២​ប្រកួត Chelsea ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​រក​គ្រាប់​បាល់​បាន​ដល់​៦​គ្រាប់​ឯ​ណោះ ហើយ​គិត​ត្រឹម​ពេល​ពួកគេ​ក៏​បាន​ឈរ​កំពូល​តារាង​ផង​ដែរ។ ធ្វើ​បាន​ប៉ុណ្ណឹង​មែន ប៉ុន្តែ​លោក Sarri ​យល់​ឃើញ​ថា​ក្រុម​ទាំង​មូល​នៅ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ឡើយ ព្រោះ​តំបន់​ការពារ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​មែនទែន។

ក្រោយ​ឈ្នះ​ក្រុម Arsenal ​៣-២ ​លោក​បាន​និយាយ​ដូច្នេះ​ថា​៖ “ពេល​នេះ យើង​ត្រូវ​ពង្រឹង​ក្រុម​ថែម​ទៀត ​ត្រង់​តំបន់​ការពារ​របស់​យើង។ ត្រង់​កន្លែង​នេះ ខ្ញុំ​ចង់​និយាយ​ពី​ការពារ​ក្រុម​ទាំង​មូល មិន​មែន​សំដៅ​តែ​លើ​ខ្សែ​ការពារ​ឡើយ។ ការ​លេង​សហការ​គ្នា ដើម្បី​ការពារ​ក្រុម​នៅ​ពេល​ដៃ​គូ​មាន​បាល់​លេង ​នោះ​គឺ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ធ្វើ​និង​ហ្វឹកហាត់​បន្ថែម”៕ប្រភព៖dailymail

  • គ្រូ Chelsea ៖ ​ក្រុម​យើង​នៅ​មិន​ទាន់​អាច​ប្រជែង​ពាន​រង្វាន់​បាន​ទេ