Messi ​ស៊ុត​ហ្វ្រីឃីក​ស្អាត​ណាស់ ​ជួយ Barcelona ​ឡើង​លេខ​២​នៅ La Liga ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​ស៊ុត​បាល់​ហ្វ្រីឃីក​បញ្ចូល​ទី​យ៉ាង​ស្អាត ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម​ Athletic Bilbao ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​។

​១​គ្រាប់​របស់ Messi ​ខាង​លើ​នេះ​កើត​ចេញ​នៅ​នាទី​២០ ​ដោយ​ការ​ទាត់​ហ្វ្រីឃីក​កោង​បញ្ចូល​យ៉ាង​ស្អាត​តែ​ម្ដង។ ​តែ​នៅ​នាទី ៤៩ ក៏​ស្រាប់​តែ Jordi Alba ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​វិញ​ឱ្យ​ក្រុម Athletic Bilbao ​តាម​ស្មើ​បាន។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៤ ទើប Griezmann ​ស្វែង​រក​គ្រាប់​បាល់​ទី​២​បាន ​ដើម្បី​ឱ្យ​ក្រុម Barcelona ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​។

​ឆ្លង​កាត់​២០​ប្រកួត​មក​នេះ ​ក្រុម Barcelona ​បាន​ហក់​ឡើង​ទៅ​លេខ​២​ក្នុង​តារាង La Liga ​វិញ​ហើយ ​ដោយ​ទម្លាក់​ក្រុម Real Madrid ​មក​លេខ​៣។ ​ស្រប​ពេល​ក្រុម​លេខ​១ Atletico Madrid ​វិញ ​ឈរ​នៅ​កំពូល​តារាង​យ៉ាង​មាន​សុវត្ថិភាព ដោយ​មាន​ដល់​៥០​ពិន្ទុ ​និង​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT