ធ្មេច​បើកៗ​ជិត​វិល​មក​វិញ​ទៀត​ហើយ នេះ​កាលបរិច្ឆេទ​ប្រកួត​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ UCL

ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League រដូវ​កាល ២០២០/២១ បាន​ខកខាន​រយៈ​ពេល​ជិត ២ ខែ​មក​ហើយ ក្រោយ​ពី​បញ្ចប់​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល និង​បាន​រក​ឃើញ​ក្រុម​ទាំង ១៦ ​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

ជឿ​ថា​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ប្រាកដ​ជា​បាន​ដឹង​រួច​មក​ហើយ ថា​ក្រុម​ណា​ខ្លះ​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ប៉ុន្តែ​បើ​និយាយ​ពី​កាលបរិច្ឆេទ​ប្រកួត​ច្បាស់ការ អាច​ថា​ប្រហែល​មិន​ទាន់​សូវ​មាន​អ្នក​ដឹង​នោះ​ឡើយ។

ជា​ការ​ពិត​ការ​ប្រកួត​វគ្គ ១៦ ក្រុម​នឹង​ធ្វើ​ឡើង ២ ជើង ដោយ​ជើង​ទី ១ ​ក្នុង​កំឡុង​ថ្ងៃ​ទី ១៧/១៨ និង ២៤/២៥ ​កុម្ភៈ ហើយ​គ្រប់​គូ​ទាំង​អស់​នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។ យើង​បង្ហាញ​កាលបរិច្ឆេទ​ពេលវេលា​ដូច​ខាង​ក្រោម៖

RB Leipzig ប៉ះ Liverpool និង Barcelona ប៉ះ PSG នៅ​វេលា​ម៉ោង ០៣:០០ នាទី ​ព្រឹក​ថ្ងៃ​ទី ១៧ ​កុម្ភៈ

Sevilla ប៉ះ Dortmund និង Porto ប៉ះ Juventus នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ១៨ ​កុម្ភៈ

Atletico Madrid ប៉ះ Chelsea និង Lazio ប៉ះ Bayern Munich ​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី​២៤ ​កុម្ភៈ

Atalanta ប៉ះ Real Madrid និង Monchengladbach ប៉ះ Man City ​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក​ថ្ងៃ​ទី ២៥ ​កុម្ភៈ

តើ​ជាមួយ​ការ​ប្រកួត​ជើង​ទី ១ នេះ អ្នក​ជឿ​ថា​ក្រុម​ណា​ខ្លះ​ដែល​នឹង​ទទួល​បាន​ជ័យជម្នះ តោះ​ធ្វើ​ការ Comment នៅ​ខាង​ក្រោម ហើយ​កុំ​ភ្លេច​ចាំ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT