Chapecoense ជាក្លឹបបាល់ទាត់ប្រេស៊ីល ដែលជួបហេតុការណ៍ធ្លាក់យន្ដហោះដឹកសមាជិករបស់ខ្លួនកាលពីឆ្នាំ២០១៦កន្លងទៅ បណ្ដាលឱ្យស្លាប់កីឡាករស្ទើរតែទាំងអស់។
យ៉ាងណាមិញ ក្រោយពីជួបហេតុការណ៍នោះក្លឹបបាល់ទាត់មួយនេះបានប្រឹងប្រែងស្ដារក្រុមឡើងវិញខ្លាំងមែនទែន។ រហូតមកដល់ឆ្នាំនេះ ពួកគេអាចសម្រេចបានគោលដៅមួយហើយ គឺលើកពានរង្វាន់ Serie B តែម្ដង។ ដោយក្នុងនោះប្រធានករុម Alan Ruschel ដែលរួចជីវិតពីការធ្លាក់យន្តហោះក៏បានចូលរួមលើកពានរង្វាន់នេះផងដែរ ជាមួយការរំភើបចិត្តខ្លាំងមែនទែន។
រំលឹកថាការធ្លាក់យន្តហោះនៅឆ្នាំ២០១៦នោះ បានស្លាប់មនុស្សជាង៧០នាក់ ដោយមានតែកីឡាករ៣នាក់ប៉ុណ្ណោះអាចមានជីវិត។ ក្នុងនោះមានប្រធានក្រុម Alan Ruschel ម្នាក់ផងដែរ៕
ប្រភព៖ DailyMail