Ramos ​ទំនង​ពេញ​ចិត្ត Man Utd ​ជាង PSG ​

ខ្សែ​ការពារ Sergio Ramos របស់​ក្រុម Real Madrid ​ទំនង​ជា​ពេញ​ចិត្ត​ក្រុម Manchester United ​ជាង PSG ​បើ​សិន​ជា​រូបគេ​ចាកចេញ​ពី​អេស្ប៉ាញ​នៅ​ចប់​រដូវ​កាល​នេះ។

​Ramos ​មិន​អាច​ស្វែង​រក​ឱកាស​ត្រូវ​គ្នា​ដើម្បី​បន្ដ​កុងត្រា​ជាមួយ​ក្រុម Real Madrid ​បាន​ឡើយ។ ​ដូច្នេះ​ហើយ ​ទើប​មាន​ក្លឹប​ជា​ច្រើន​នៅ​ពេល​នេះ​ចាប់​អារម្មណ៍​លើ​រូបគេ ជា​ពិសេស PSG ​និង Man Utd ​តែ​ម្ដង ដែល​តាម​ទិញ​រូបគេ​តាំង​ពី​រដូវ​កាល​មុន​មក​។ ​តែ​ប្រភព​ជា​ច្រើន​មើល​ឃើញ​ថា​បើ​សិន​ជា Man Utd ​ហ៊ាន​ផ្ដល់​កុងត្រា​វែង​បន្តិច ​នោះ​កីឡាករ​អេស្ប៉ាញ​ម្នាក់​នេះ​នឹង​មក​លេង​នៅ​អង់គ្លេស​មិន​ខាន។

​កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​គឺ​ជា​គោលដៅ​ធំ​សម្រាប់​លោក Ole ​ដើម្បី​នាំ​យក​មក​ពង្រឹង​តំបន់​ការពារ​របស់​ខ្លួន។ ​ស្រប​ពេល Ramos ​ផ្ទាល់​ក៏​ធ្លាប់​និយាយ​ថា​ចង់​មក​ដក​ស្រង់​បទ​ពិសោធ​លេង​នៅ Premier League ​ផង​ដែរ ​បើ​សិន​ជា​មាន​ឱកាស​និង​ពេល​វេលា​គ្រប់គ្រាន់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT