(វីដេអូ) បុក​ទៅ​បុក​មក​ច្រើន​ដែរ ចុងក្រោយ​ជំនួប Arsenal-United បញ្ចប់​ត្រឹម​ស្មើ

ការ​ប្រកួត​នៅ​ឯ​ក្របខ័ណ្ឌ Premier League កាល​ពី​យប់​មិញ ដែល​ជា​ការ​ជួប​គ្នា​រវាង Arsenal និង Man Utd នៅ​ឯ​កីឡដ្ឋាន Emirate Stadium បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០។

ការ​ចែក​ម្នាក់ ១ ពិន្ទុ​នាំ​ឲ្យ United មាន ៤១ ពិន្ទុ​ចាញ់ ៣ ពិន្ទុ​ធៀប​នឹង​ក្រុម​មេឃ​ខៀវ Man City (សល់ ១ ជុំ​ក្នុង​ដៃ) ហើយ Arsenal ឈរ​លេខ ៩ មាន ៣១ ពិន្ទុ។

Arsenal Vs Man Utd

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​គឺ​ជក់​ចិត្ត​តាំង​ពី​ដើម​តង់​ទី​មួយ ព្រោះ​មាន​ការ​បុក​ទៅ​មក​ឥត​ឈប់ ដោយ​ខាង​ម្ចាស់​ផ្ទះ​គ្រប់គ្រង​បាល់ ៤៣ ភាគរយ ស៊ុត ១៧ លើក ចំ​គោលដៅ ៣ លើក ខណៈ​ក្រុម​ភ្ញៀវ​មាន ៥៧ ភាគរយ ស៊ុត ១៤ លើក ចំ​គោលដៅ ៣ លើក។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​ប្រកួត​នេះ​ដែរ ក៏​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​សម្រាប់ Martin Odegaard ឲ្យ​ក្លឹប Arsenal ដែល​កាល​ពី​យប់​មិញ គេ​បាន​ប្តូរ​ចូល​នៅ​នាទី ៨៣ ជំនួស Emile Smith Rowe៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT