Tevez យល់​ឃើញ​បែប​ណា ពី​មិត្ត​រួម​សញ្ជាតិ​ Messi នៅ​អនាគត​នា​ខែ​មិថុនា​ខាង​មុខ?

Carloz Tevez ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ឈរ​ជើង​នៅ​ក្លឹប Boca Juniors និង​ធ្លាប់​ជា​មិត្ត​រួម​ជម្រើស​ជាតិ​អាហ្សង់ទីន​ជាមួយ Lionel Messi បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ M10 នៅ​ពេល​ខាង​មុខ។

កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​ជាមួយ Barcelona នឹង​ឈាន​មក​ដល់​ពេលវេលា​បញ្ចប់​នា​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១ ខាង​មុខ។

តាម​ការ​យល់​ឃើញ​របស់ Tevez និយាយ​ថា៖ “អ្នក [Messi] កំពុង​ឈាន​ចូល​អាយុ​មួយ​ដែល​មើល​ឃើញ​ពី​ពេលវេលា​ស្តួចស្តើង​បំផុត​ក្នុង​អាជីព ហើយ​អ្នក​ក៏​បាន​មើល​ឃើញ​ថា​ក្រុម​លែង​រីករាយ​នឹង​ការ​ចង់​បាន​អ្នក​ដែរ”។

លោក​បន្ថែម៖ “វា​ពិបាក តែ​មាន​តែ Messi ផ្ទាល់​តែ​ដែល​គេ​ដឹង​ជាង​នរណា​ទាំង​អស់​អំពី​ការ​សម្រេច​ចិត្ត​នៅ​ខែ​មិថុនា ហើយ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ​ខ្ញុំ​មើល​ឃើញ​គាត់​នឹង​គ្រោង​ឈុត​ជាមួយ​ក្លឹប​ថ្មី ដោយ​មិនមែន​ជា Barcelona នេះ​ទេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT