នេះ​គ្រាប់​បាល់​ទស្សន៍ទាយ​ដែល​អាច​នឹង​កើត​មាន​នៅ​ជំនួប Arsenal ទល់ Man Utd រាត្រី​នេះ

នៅ​វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ ក្រុម​ Arsenal នឹង​បើក​កីឡដ្ឋាន Emirate Stadium ស្វាគមន៍​ក្រុម​បិសាច​ក្រហម Man Utd សម្រាប់​ការ​ប្រកួត​ជុំ​ទី ២១ នៅ​ក្របខ័ណ្ឌ Premier League។ ការ​ប្រកួត​ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ហើយ​ទទួល​ការ​ឧបត្ថម្ភ​ជា​ពិសេស​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត 2MBet។

មុន​ឈាន​ដល់​ការ​ប្រកួត យើង​ធ្វើ​ការ​បង្ហាញ​នូវ​ស្ថិតិ ការ​ព្យាករណ៍​ឈុត ១១ រូប​និង​លទ្ធផល​គ្រាប់​បាល់​ដូច​ត​ទៅ៖

រាត្រី​នេះ​នឹង​ក្លាយ​ជា​ការ​ជួប​គ្នា​លើក​ទី ២៣៤ រវាង​ក្រុម​ទាំង​ពីរ ដោយ​កន្លង​មក Arsenal ឈ្នះ ៨៥ លើក ស្មើ ៤៩ លើក និង​ចាញ់ ៩៩ លើក។ សម្រាប់ Man Utd ការ​លេង​នៅ​ក្របខ័ណ្ឌ Premier League ទល់ Arsenal គឺ​ពួក​គេ​ខកខាន​ឈ្នះ​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៨ ហើយ​មាន ៤ ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer។

នៅ​រាត្រី​នេះ​ដែរ Arsenal ក៏​នឹង​មាន​ឱកាស​គាស់​កំណត់ត្រា​ឈ្នះ​ក្នុង​ដី​ទល់​ United ៣ ប្រកួត​ជាប់​គ្នា ដែល​ខកខាន​កើត​មាន​តាំង​ពី​ខែ​ឧសភា ឆ្នាំ ១៩៩១ មក​ម្ល៉េះ។ ជា​លទ្ធផល​គ្រាប់​បាល់​ព្យាករណ៍ Sportsmole ទស្សន៍ទាយ​ថា ក្រុម​ទាំង​ពីរ​នឹង​ស្មើ ១-១។

ជាមួយ​ឈុត ១១ រូប អាច​នឹង​កើត​មាន​ដូច​ខាង​ក្រោម៖

ឈុត ១១ រូបរបស់ Arsenal:
Leno; Bellerin, Holding, Luiz, Cedric; Thomas, Xhaka; Saka, Smith Rowe, Pepe; Lacazette

ឈុត ១១ រូបរបស់ Man Utd:
De Gea; Wan-Bissaka, Lindelof, Maguire, Shaw; Fred, McTominay; Rashford, Fernandes, Pogba; Cavani

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT