កីឡាករ ២ រូប​របស់​ក្លឹប PSG តេស្ត​ឃើញ​វិជ្ជមាន មាន​ផ្ទុក​ជំងឺ COVID-19

ខ្សែ​បម្រើ Marco Verratti និង​ខ្សែ​ការពារ Abdou Diallo របស់​ក្លឹប​បារាំង Paris Saint-Germain បាន​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្លឹប​យក្ស​បារាំង​នៅ​ថ្ងៃ​សុក្រ​កន្លង​ទៅ។

បច្ចុប្បន្ន​ទាំង​ពីរ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ និង​រង់ចាំ​មើល​លទ្ធផល​តេស្ត​ជា​បន្តបន្ទាប់​ទៀត។ នេះ​ជា​ការ​តេស្ត​ឃើញ​មួយ​ផ្សេង​ទៀត ដែល​នៅ​ដើម​ខែ​មករា​លោក Mauricio Pochettino ក្រោយ​ឡើង​កាន់​តំណែង​ថ្មីថ្មោង​ក៏​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ផង​ដែរ នាំ​ឲ្យ​លោក​ខកខាន​ការ​ឈរ​ជើង​នៅ​ប្រកួត​ប៉ះ Angers និង Montpellier។

បញ្ជាក់​ថា បច្ចុប្បន្ន​ PSGមាន ៤៥ ពិន្ទុ​នៅ​ចាញ់ ១ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Lyon ហើយ​សម្រាប់​អ្នក​ទាំង​ពីរ​ខាង​លើ​អាច​នឹង​ខកខាន​ប្រកួត​បន្តបន្ទាប់ ៣ មាន​ដូច​ជា​ការ​ប៉ះ Lorient, Nimes និង Marseille ដែល​សុទ្ធ​សឹង​ជា​ជំនួប​នៅ​ក្របខ័ណ្ឌ Ligue 1៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT