ផ្លូវការ៖ អ្នក​ចាំ​ទី​ជម្រើស​ជាតិ​វៀតណាម Dang Van Lam ផ្ទេរ​ទៅ​​ Cerezo Osaka​ ជោគជ័យហើយ

ថ្ងៃនេះក្លឹប Cerezo Osaka បានប្រកាសជាផ្លូវការអ្នកចាំទីក្រុមជម្រើសជាតិវៀតណាមលោក Dang Van Lam កំពុងចូលរួមជាមួយក្លឹបដោយស្របច្បាប់សម្រាប់ការប្រកួតរដូវកាល ២០២១ តាមរយៈអត្ថបទមួយនៅលើគេហទំព័រផ្លូវការរបស់ពួកគេ។

ការផ្លាស់ប្តូររបស់ Dang Van Lam ទៅកាន់ Cerezo Osaka បានធ្វើឱ្យគាត់ក្លាយជាកីឡាករវៀតណាមទី ៤ ដែលបានចូលរួមជាមួយក្លឹបនៅក្នុងការប្រកួត J.League ចាប់តាំងពីការណែនាំលើកដំបូងនៅឆ្នាំ ១៩៩៣ ដែលពីមុនមានកីឡាករដូចជា Le Cong Vinh, Nguyen Cong Phuong និង Nguyen Tuan Anh ។

ទោះបីជាការផ្លាស់ប្តូរទៅ Cerezo Osaka ត្រូវបានគ្របដណ្តប់ដោយបញ្ហាចម្រូងចម្រាសរបស់ Dan Van Lam ជាមួយក្លឹប  Muangthong United ជុំវិញបញ្ហាកិច្ចសន្យាក៏ដោយក៏ FIFA បានផ្តល់ ITC បណ្តោះអាសន្ នដើម្បីអនុញ្ញាតឱ្យកីឡាករចូលរួមជាមួយក្លិបថ្មីរបស់គាត់។

កើតនៅប្រទេសរុស្ស៊ី(កូនកាត់វៀតណាម – រុស្ស៊ី) Dang van Lam ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងយកដៃទីមួយចាំទីនៅ Cerezo Osaka នៅក្នុងការប្រកួតសំខាន់នៅប្រទេសជប៉ុន ទោះបីជាក្លឹបទើបតែដោះលែងអ្នកចាំទី ២ នាក់ផ្សេងទៀតកាលពីប៉ុន្មានសប្តាហ៍មុនក៏ដោយ។

ប្រាកដណាស់! ការ​ផ្ទេរ​នេះនឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់បាល់ទាត់វៀតណាម ក្នុងការបន្តផលិតកីឡាករដែលអាចប្រកួតប្រជែងបាល់ទាត់អាស៊ីនាពេលអនាគត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT