Bettoni ៖​ខ្ញុំ​មិន​ខ្វល់​ចំពោះ​រឿង​កុងត្រា​ថ្មី​របស់ Ramos ​ទេ​

​លោក David Bettoni ​គ្រូ​ជំនួយ​ Real Madrid ​ដែល​ត្រូវ​ដឹក​នាំ​ក្រុម​ជំនួស​លោក Zidane ​ដែល​កំពុង​ឆ្លង​កូវីដ​១៩​នោះ ​បាន​បញ្ជាក់​ថា​រឿង​កុងត្រា​ថ្មី​មិន​ធ្វើ​ឱ្យ​លោក​បារម្ភ​ឬ​ខ្វាយខ្វល់​នោះ​ទេ។

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Levante ​នៅ​ម៉ោង​១០:១៥​នាទី​យប់​នេះ ​សម្រាប់​ពាន​រង្វាន់ La Liga ​។ ​ការ​ប្រកួត​នេះ​ដែរ ​ក៏​នឹង​គ្មាន​វត្តមាន​របស់ Zidane ​ឈរ​បញ្ជា​ក្រុម​ដែរ ​ដោយសារ​តែ​មិន​ទាន់​ជា​សះស្បើយ​មេរោគ​កូវីដ​១៩​នៅ​ឡើយ។ ​ដូច្នេះ​លោក David Bettoni ​ដែល​ជា​គ្រូ​ជំនួយ ​នឹង​ទទួល​តំណែង​ដឹក​នាំ​ក្រុម​ដើម្បី​ប្រកួត​ដូច​ប្រកួត​មុន​ដែរ។

​គ្រូ​ជំនួយ David Bettoni ​បាន​និយាយ​ទាក់ទង​នឹង​បញ្ហា​ក្រុម ​ក៏​ដូចជា​រឿង​កុងត្រា​ថ្មី​របស់ Ramos ​ថា៖

“ខ្ញុំ​បាន​ឃើញ Ramos ​រាល់​ថ្ងៃ ​ខ្ញុំ​មិន​បារម្ភ​រឿង​កុងត្រា​ថ្មី​នោះ​ទេ។ គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​សម្រាប់​ក្រុម​យើង​ឡើង​រឿង​កុងត្រា​របស់ Ramos ​។ គាត់​ជា​កីឡាករ​អាជីព​ម្នាក់ ​គាត់​យល់​ច្បាស់​ពី​បាល់ទាត់”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT