Odegaard ​នឹង​ជួយ Arsenal ​ប្រកួត​ជាមួយ Man Utd ​រាត្រី​នេះ​

ខ្សែ​បម្រើ ​Martin Odegaard ​នឹង​ចូល​ជួយ​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ហើយ​នៅ​រាត្រី​នេះ ​ដែល​ជា​ការ​ប្រកួត​ប៉ះ​បិសាច​ក្រហម Manchester United ​។

​ក្រុម​កាំភ្លើង​ធំ​បាន​ខ្ចី​ជើង Martin Odegaard ​ពី​ក្រុម Real Madrid ​មក​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​និង​ធានា​កៅអី​ប្រកួត​ទៀងទាត់​ដល់​រូបគេ​ថែម​ទៀត​ផង។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ចូល​រួម​ជាមួយ​ក្រុម​និង​បាន​ហ្វឹកហាត់​ដិតដល់​មក ​រូបគេ​ទំនង​ជា​អាច​លេង​បាន​ហើយ​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ទល់​ក្រុម Man Utd ​តែ​ម្ដង។

​លោក Arteta ​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal ​សង្ឃឹម​ថា​វត្តមាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​រូប​នេះ​នឹង​ជួយ​ក្រុម​បាន​ច្រើន​នា​ការ​ប្រកួត​ជើង​ទី​២​នៃ​លីគ​កំពូល​អង់គ្លេស​នេះ ​ស្រប​ពេល​ក្រុម​មួយ​នេះ​កំពុង​ស្វែង​រក​ឱកាស​ដើម្បី​ចូល Top4 ​ឡើង​វិញ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT