Zlatan ​និង Lukaku ​រង​ពិន័យ​ម្នាក់​មួយ​ប្រកួត​ប៉ុណ្ណោះ​

​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​និង Lukaku ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​សម្រេច​ពិន័យ​ម្នាក់​១​ប្រកួត ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​លើ​ទីលាន​កន្លង​ទៅ​នេះ​។

​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ Inter Milan ​និង​ AC Milan ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មែនទែន ​រវាង​កីឡាករ Zlatan ​និង Lukaku ​ដោយ​ប្រើ​ភាសា​មិន​ល្អ​ឡើយ។ ​ជា​លទ្ធផល​ក្រោយ​ពី​ស្រាវជ្រាវ​មក ​អតីត​កីឡាករ Man Utd ​ទាំង​ពីរ​រូប​នេះ ​ត្រូវ​បាន​ពិន័យ​ម្នាក់​១​ប្រកួត​តែ​ម្ដង។

​ដោយ Lukaku ​នឹង​ខកខាន​សម្រាប់​ប្រកួត​ទល់​ក្រុម Juventus ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Coppa Italia ​នា​ដើម​សប្ដាហ៍​ក្រោយ ​ស្រប​ពេល Zlatan ​វិញ​នឹង​ខកខាន​សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ​ដូច​គ្នា ​នៅ​រដូវ​កាល​ក្រោយ​ប្រសិន​បើ​រូបគេ​បន្ដ​លេង​នៅ​អ៊ីតាលី​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT