Liverpool ​ចង់​ខ្ចី​ជើង​កីឡាករ​ម្នាក់​ពី New York Red Bulls ​

​ក្រុម​ហង្ស​ក្រហម Liverpool ​ចង់​ខ្ចី​ជើង​ខ្សែ​ការពារ​ម្នាក់​ពី​ក្រុម New York Red Bulls ​ឈ្មោះ​ថា Aaron Long ​ដើម្បី​មក​ជួយ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។

​ហង្ស​ក្រហម Liverpool ​តាំង​ពី​បើក​រដូវ​កាល​មក ​មាន​កីឡាករ​របួស​ជាប់​ជា​និច្ច ​ដែល​ធ្វើ​ឱ្យ​ក្រុម​របូត​គ្រាប់​បាល់​សឹង​គ្រប់​ការ​ប្រកួត។ ​កត្ដា​នេះ​ហើយ ទើប​បាន​ជា​លោក Klopp ​កំពុង​តែ​ស្វែង​រក​កីឡាករ​មក​ជួយ​ក្រុម​ហើយ ​ដោយ​ក្នុង​នោះ​មើល​កីឡាករ​ម្នាក់​នៅ​លីគ​អាមេរិក​ឯ​ណោះ។ ​

Aaron Long ​នេះ ​ត្រូវ​បាន​ក្លឹប West Ham ​ចង់​បាន​ផង​ដែរ។ ​រូបគេ​លេង​ក្នុង​លីគ​បាន​១២០​ប្រកួត ​និង​ធ្លាប់​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ល្អ​ប្រចាំ​ឆ្នាំ​នៅ​ឆ្នាំ​២០១៨​ផង​ដែរ។ ខ្សែ​ការពារ​វ័យ​២៨​ឆ្នាំ​នេះ ​កំពុង​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT