Real Madrid បោះបង់​ការ​តស៊ូ​រឿង​ចរចា​កុងត្រា​ថ្មី​ជាមួយ Ramos ត្រឹម​នេះ​ហើយ

តាម​របាយការណ៍​ពី El Chiringuito បាន​ចុះ​ផ្សាយ​ថា ក្លឹប Real Madrid បាន​សម្រេច​បោះបង់​ការ​ខិតខំ​របស់​ខ្លួន​ក្នុង​ការ​បញ្ចុះបញ្ចូល Sergio Ramos អំពី​ការ​បន្ត​កុងត្រា​ថ្មី​ត្រឹម​ប៉ុណ្ណេះ​ហើយ ក្រោយ​ពី​កីឡាករ​អេស្ប៉ាញ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត។

កុងត្រា​របស់​ខ្សែ​ការពារ​កណ្តាល​កាន់​ឆ្នាំ​រូប​នេះ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​ក្លឹប​ក៏​ព្យាយាម​អូសទាញ​គេ​ឲ្យ​នៅ​បន្ត​ដែរ តែ​តាម​រយៈ​ការ​ចរចា​ទំនង​ជា​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ។

Real បាន​ផ្តល់​ជម្រើស ២ សម្រាប់ Ramos ដោយ ១ គឺ​បន្ថែម​កុងត្រា​រយៈ​ពេល ១ ឆ្នាំ​លើ​កុងត្រា​ចាស់​ជាមួយ​ថ្លៃ​ពលកម្ម​ដដែល ហើយ​ទី ២ គឺ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ ជាមួយ​ថ្លៃ​ពលកម្ម​កាត់​បន្ថយ ១០ ភាគរយ។

ប្រសិន​ណា​សម្រេច​មិន​បន្ត នោះ Ramos នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​នៅ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១ ហើយ​អាច​ធ្វើ​ការ​ជ្រើសរើស​រវាង​ក្លឹប​ Paris Saint-Germain, Man Utd, Tottenham និង Bayern Munich ជា​ដើម ដែល​សុទ្ធ​សឹង​តែ​ចង់​បាន​រូប​គេ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT