យប់​ស្អែក​នេះ តើ Man City នឹង​មាន​វាសនា​ដូច Man Utd ដែរ​ឬ​ទេ ពេល​ប៉ះ Sheffield?

នៅ​វេលា​ម៉ោង ១០:០០ នាទី​យប់​ថ្ងៃ​សោរ៍​ស្អែក​នេះ នឹង​មាន​ការ​ប្រកួត​រវាង​ក្រុម​មេឃ​ខៀវ Man City និង Sheffield United ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។

វា​ជា​ប្រកួត​ដែល​អ្នក​គាំទ្រ​ចង់​ដឹង​លទ្ធផល​ខ្លាំង​បំផុត ព្រោះ​មួយ​ជា​ក្រុម​កំពូល​តារាង និង​មួយ​ជា​ក្រុម​បាត​តារាង​ដែល​ទើប​យក​ឈ្នះ Man Utd កាល​ពី​ពេល​កន្លង​ទៅ។ ប្រសិន​ណា City យក​បាន ៣ ពិន្ទុ​នោះ​គម្លាត​ធៀប​នឹង​ក្រុម​លេខ ២ ពួក​គេ​នឹង​រំកិល​ឡើង​ដល់ ៤ ពិន្ទុ។

តាម​ការ​ព្យាករណ៍​ឈុត ១១ រូប​ពី​គេហទំព័រ Sportsmole បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

ឈុត ១១​ រូបរបស់ City អាចនឹងកើតឡើង:
Ederson; Walker, Dias, Stones, Cancelo; Rodri, Gundogan, Silva; Mahrez, Sterling, Foden

ឈុត ១១​ រូបរបស់ Sheffield អាចនឹងកើតឡើង:
Ramsdale; Egan, Ampadu, Basham; Baldock, Norwood, Fleck, Lundstram, Lowe; McGoldrick, Burke

ដោយឡែក​ចំពោះ​ការ​ទស្សន៍ទាយ​លទ្ធផល ប្រភព​បាន​រំពឹង​ទុក​ថា​ក្រុម​របស់​លោក Guardiola នឹង​នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ ហើយ​ការ​លេង​ក្នុង​ទឹកដី Etihad ផង គឺ Sheffield ​មិន​អាច​ទប់ទល់​បាន​ទេ។ លទ្ធផល​ទស្សន៍ទាយ City ស៊ី Sheffield ៣-០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT