ចេញ​ហើយ! បញ្ជី​ឈ្មោះ​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ទសវត្ស ​មាន​កីឡាករ PL តែ​មួយ​រូប​គត់

ថ្មីៗ​កន្លង​ទៅ​នេះ ស្ថាប័ន IFFHS បាន​ធ្វើ​ការ​បញ្ចេញ​ជា​ផ្លូវការ​នូវ​បញ្ជី​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ទសវត្ស ពោល​គឺ​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ ដែល​គិត​ចាប់​ពី​ឆ្នាំ ២០១១ ដល់ ២០២០។ ជា​លទ្ធផល​យើង​សង្កេត​ឃើញ​ថា មាន​ឈ្មោះ​កីឡាករ​នៅ Premier League តែ​មួយ​រូប​គត់។

នោះ​គឺ​ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប Liverpool កីឡាករ Virgil van Dijk ហើយ​សេសសល់​ឯ​ទៀត​ភាគ​ច្រើន​ជា​កីឡាករ​នៅ​ក្របខ័ណ្ឌ La Liga និង Bundesliga។ យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១១ ដូច​ត​ទៅ៖

អ្នកចាំទី: Manuel Neuer

ខ្សែ​ការពារ: Marcelo, Virgil van Dijk, Sergio Ramos និង Philipp Lahm

ខ្សែ​បម្រើ: Toni Kroos, Andres Iniesta និង Luka Modric

ខ្សែ​ប្រយុទ្ធ: Lionel Messi, Robert Lewandowski និង Cristiano Ronaldo។

គួរ​បញ្ជាក់​ថា ​បើ​យើង​មើល​តាម​ពេលវេលា ១០ ឆ្នាំ​ចុង​ក្រោយ គឺ​មាន​ទាំង Luka Modric ម្នាក់​ទៀត ដែល​ធ្លាប់​លេង​នៅ​ក្របខ័ណ្ឌ​ Premier League ហើយ​គេ​បាន​ផ្ទេរ​មក La Liga នៅ​ឆ្នាំ ២០១២។ ប៉ុន្តែ​បើ​និយាយ​ពី​ភាព​ជោគជ័យ​ជា​ដុំកំភួន គឺ Modric ធ្វើ​បាន​កំឡុង​ពេល​លេង​ឲ្យ Real Madrid ឯ​ណេះ​ទេ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចងចាំ​មិន​ភ្លេច គឺ​ការ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or កាល​ពី​ឆ្នាំ ២០១៨។

សរុប​មក​ឈុត ១១ រូប​ដ៏​ល្អ​បំផុត​ខាង​លើ ​អ្នក​យល់​ឃើញ​បែប​ណា​ដែរ ហើយ​បើ​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​តើ​អ្នក​នឹង​ផ្លាស់ប្តូរ​កីឡាករ​នៅ​តំណែង​ណា​មួយ​លើ​ទីលាន?

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT