Pochettino ​ថា PSG ​បើក​ទ្វា​ស្វាគមន៍ Ramos ​ជា​និច្ច​

​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​បើក​ទ្វា​ស្វាគមន៍​ខ្សែ​ការពារ Sergio Ramos  ជា​និច្ច ប្រសិន​បើ​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម Real Madrid ​។

​PSG ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ Pochettino ​ឃើញ​ថា​ទម្រង់​លេង​កាន់​តែ​ល្អ​ឡើង​ហើយ ​ដោយ​ទើប​លើក​ពាន​រង្វាន់ Cup ​មួយ ​និង​កំពុង​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​បារាំង​។ ​ស្រប​ពេល​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី​នេះ​ដែរ PSG ​នៅ​មិន​ទាន់​ចុះ​កុងត្រា​ថ្មី​កីឡាករ​ណា​ម្នាក់​ទេ​នៅ​ខែ​មករា​នេះ។

ចំពោះ​រឿង​កីឡាករ​ថ្មី​នេះ​ដែរ ​លោក Pochettino ​បាន​និយាយ​ចំ​ឈ្មោះ​របស់​ខ្សែ​ការពារ Sergio Ramos ​តែ​ម្ដង​។ ដោយ​អតីត​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​លោក​ស្វាគមន៍​ដៃ​១០​សម្រាប់​វត្តមាន​របស់ Ramos ​ប្រសិន​បើ​រូបគេ​ចាកចេញ​ពី​ក្រុម Real Madrid ​មែន។ ​ដោយ PSG ​ជា​ក្លឹប​យក្ស​មួយ​នៅ​អឺរ៉ុប ​ដូច្នេះ​វត្តមាន​របស់​កីឡាករ​អេស្ប៉ាញ​មក​ចូល​រួម​គឺ​ជា​រឿង​សក្ដិសម​បំផុត​ហើយ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT