Jose ​ប្រាប់​ហេតុផល​ធ្វើ​ឱ្យ Spurs ​ចាញ់ Liverpool ​ដល់ ៣-១​

​លោក Jose Mourinho ​បាន​ដាក់​បន្ទុក​ទៅ​លើ​តំបន់​ការពារ​របស់​ខ្លួន​ថា​លេង​មិន​យល់​ចិត្ត​គ្នា ទើប​ធ្វើ​ឱ្យ​ក្រុម Liverpool ​មាន​ឱកាស​យក​ឈ្នះ​ការ​ប្រកួត​បាន​។

Spurs ក្នុង​ដី​ខ្លួន​ឯង​បាន​លេង​ចាញ់​ក្រុម Liverpool ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-១ ​ឯ​ណោះ។ ​ដោយ​លទ្ធផល​ចាញ់​នេះ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ​ជា​ពិសេស​តំបន់​ការពារ​របស់​ខ្លួន​តែ​ម្ដង។ ​ក្នុង​នាម​ជា​ក្រុម​លេង​ការពារ​ល្អ​មួយ ​លោក Jose ​ថា​សមាជិក​ក្រុម​លេង​មិន​យល់​ចិត្ត​គ្នា​ទេ ទើប​ធ្វើ​ឱ្យ​មាន​ចន្លោះ​ប្រហោង​ច្រើន​មែនទែន។

​អ្នក​ចាត់ការ​ខាង​លើ​នេះ​បាន​បន្ថែម​ទៀត​ថា​៖ “Rodon , Dier ​និង Lloris ​សុទ្ធ​តែ​លេង​ខុស​តំបន់​របស់​ខ្លួន។ វា​ពិបាក​ណាស់​នៅ​ពេល​យើង​លេង​ខុស​ខ្លួន​ឯង​បែប​នេះ។ ​យើង​លេង​បែប​នេះ​បាន ​លុះ​ត្រា​តែ​យើង​នាំ​មុខ Liverpool ​បាន​៤​គ្រាប់​អី ទើប​អាច​ធ្វើ​បែប​នេះ​បាន។ កំហុស​តំបន់​ការពារ តែងតែ​កើត​មាន ​និង​ជា​បញ្ហា​ធំ​ដែល​យើង​ត្រូវ​ដោះស្រាយ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT