West Ham ​យល់​ព្រម​ខ្ចី​ជើង Lingard ​ពី​ក្រុម Man Utd ហើយ​

​ក្រុម West Ham ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដើម្បី​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Jesse Lingard ​ពី​ក្រុម Manchester United ​ហើយ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។

​ក្លឹប​ទាំង​ពីរ​បាន​យល់​ព្រម​លើ​សំណើរ​ខាង​លើ​នេះ ដោយ West Ham ​នឹង​ផ្ដល់ ១,៥​លាន​ផោន​ឱ្យ​ទៅ​ក្រុម Man Utd ​ហើយ​តម្លៃ​ពលកម្ម​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​វិញ​គឺ ​៨០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​។ ​បើ​ទោះ​ជា​មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​ជា​ផ្លូវការ​មែន ប៉ុន្តែ​សាមី​ខ្លួន Lingard ​ក៏​បាន​បង្ហោះ​រូបភាព​រៀប​ចំ​ឥវ៉ាន់​ដើម្បី​ផ្ទេរ​ចេញ​ពី​ក្រុម Manchester ​ទៅ​ទី​ក្រុង​ឡុង​ទៅ​ហើយ។

​កីឡាករ​អង់គ្លេស​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម Man Utd ​ដាក់​ឱ្យ​គេ​ទិញ​យក​ឬ​ខ្ចី​ជើង​បាន​តាំង​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២១​នេះ​មក​ហើយ។ ​មាន​ក្រុម​ជា​ច្រើន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ ប៉ុន្ដែ​មិន​អាច​ប្រជែង​ជាមួយ West Ham ​ក្រោម​ការ​ដឹក​នាំ​របស់​លោក David Moyes ​បាន​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT