Jose ​ថា Kane ​ទំនង​ជា​សម្រាក​ច្រើន​សប្ដាហ៍ ​ដោយសារ​របួស​

​លោក Jose Mourinho ​បាន​បញ្ជាក់​ថា​ប្រធាន​ក្រុម Harry Kane ​ទំនង​ជា​សម្រាក​ច្រើន​សប្ដាហ៍ ក្រោយ​ពី​រង​របួស​ជើង​ទាំង​ពីរ​តែ​ម្ដង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Liverpool ​នៅ​យប់មិញ​នេះ​។

​ក្រុម Spurs ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។ ​មិន​ត្រឹម​តែ​បាត់​បង់​៣​ពិន្ទុ​នេះ​ទេ ​ក្រុម​របស់​លោក Jose Mourinho ​ក៏​នឹង​អវត្តមាន​ប្រធាន​ក្រុម Kane ​ច្រើន​សប្ដាហ៍​ផង​ដែរ ​ក្រោយ​ពី​បាន​រង​របួស​ធ្ងន់ នៅ​ជើង​ទាំង​សងខាង​របស់​គេ។

​បើ​តាម​អ្នក​ចាត់ការ Jose ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “Kane ​បាន​របួស ​ហើយ​របួស​នោះ​គឺ​កើត​ឡើង​លើ​ជើង​ទាំង​សង​ខាង​តែ​ម្ដង។ ​ខ្ញុំ​មិន​ទាន់​ច្បាស់​ថា​នឹង​ត្រូវ​សម្រាក​ប៉ុន្មាន​សប្ដាហ៍​ទេ ប៉ុន្តែ​ក៏​មិន​តិច​សប្ដាហ៍​ដែរ ព្រោះ​មើល​ទៅ​ពិត​ជា​របួស​អាក្រក់​ខ្លាំង​ណាស់”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT