ទី​បំផុត! Liverpool ​ស្គាល់​ជ័យជម្នះ​នៅ Premier League ​វិញ​ហើយ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ស្គាល់​ជ័យជម្នះ​ក្នុង​លីគ​ដើម​ឆ្នាំ​២០២១​នេះ​វិញ​ហើយ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ៣-១។

​ក្រុម Liverpool ​សម្រាប់​ការ​ប្រកួត​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន។ ​ពួកគេ​អាច​រក​បាន​៣​ទល់​ក្រុម​ខ្លាំង​ការពារ Spurs ​បាន គឺ​ពិត​ជា​រឿង​គួរ​ឱ្យ​សរសើរ​មែនទែន។ ​ដោយ​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ទៀត ​គឺ​ក្រុម​ហង្ស​ក្រហម​បាន​ឡើង​ទៅ​លេខ​៤​ក្នុង​តារាង​វិញ​ហើយ ​និង​កំពុង​តែ​កៀក​ប្រជែង​កំពូល​តារាង​ជាមួយ​ក្រុម Man City ​ផង​ដែរ។

​រំលឹក​ថា​នៅ​ឆ្នាំ​២០២១​នេះ ​ក្រុម Liverpool ​ទើប​តែ​ឈ្នះ​១​ប្រកួត​នេះ​ទេ​ក្នុង​លីគ​អង់គ្លេស ​បន្ទាប់​ពី​លេង​ស្មើ ​និង​ចាញ់​ប៉ុន្មាន​ប្រកួត​មក​នេះ ​ហើយ​ធ្លាក់​ចេញ​ពី​កំពូល​តារាង៕ប្រភពDailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT