ពានរង្វាន់​បើករដូវកាល​មួយ​ទៀត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ ព្រីនស៍ ដែលមានក្លិប​កំពូល​ៗ​ចំនួន៤​ចូល​រួម

ក្រុមវិសាខា ក្រុមភ្នំពេញក្រោន ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរ នឹង​រួម​គ្នា​ចូល​រួមប្រកួត​ក្នុងពាន​រង្វាន់បើក​រដូវ​កាល Forward Pre-Season Cup ២០២១​។

តាមការគ្រោងទុកពានរង្វាន់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅកីឡដ្ឋាន ព្រីនស៍ ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់វិសាខា ។ មុន​រដូវ​កាល​២០២១​មក​ដល់​ក្លិប​ស្ទើ​តែ​ទាំងអស់​ក្នុង​លីគ​កំពូល​កម្ពុជា​ចាប់​ផ្ដើម​មមារញឹក​រៀប​ចំ​ក្រុមរបស់​ខ្លួន ដោយ​ការ​លេង​មិត្តភាព នាំ​ចូល​កីឡាករថ្មី និង​ហ្វឹកហាត់ខ្លាំងក្លា​ដើម្បី​លទ្ធផល​ល្អ​ដែល​ពួក​គេ​ចង់​បាន។

មុន​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នេះ ពាន​រង្វាន់​បើករដូវកាល​កើត​ឡើង​៣​ព្រឹត្តិការណ៍​ផ្សេង​គ្នា​ដែលមាន​ដូចជា SRU Super Cup ដែល​លេង​នៅ​កីឡដ្ឋាន SRU Stadium ទើប​នឹងប្រកួត​ចប់​កាល​ពីប៉ុន្មានថ្ងៃមុន ពាន​រង្វាន់ Cambodia Airway Pre-season Cup 2021 នៅ​កីឡដ្ឋាន​របស់​ក្លិប​បឹងកេត​ដែល​លេង​ចាប់​ពី​ថ្ងៃ​ទី​៣០​មករា​នេះ​តទៅ និង​ចុង​ក្រោយ​បំផុត​ពាន​ Forward Pre-Season Cup ដូចបាន​បង្ហាញខាង​លើ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT