Klopp ​ថា Liverpool ​ត្រៀម​ស្រេច​ហើយ​ក្នុង​ការ​ប៉ះ Spurs ​

​លោក Jurgen Klopp ​បាន​បញ្ជាក់​ថា​ក្រុម Liverpool ​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Spurs ​នៅ​រាត្រី​នេះ ពាន​រង្វាន់ English Premier League ​។

​ការ​ប្រកួត​នេះ​ដែរ  លោក Klopp ​ទាមទារ​ពី​កូន​ក្រុម​៣​ពិន្ទុ​តែ​ម្ដង ព្រោះ​ប៉ុន្មាន​ប្រកួត​មក​ហើយ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ​ទេ។ ​មួយ​វិញ​ទៀត ​ពួកគេ​ទាមទារ​ពិន្ទុ​ណាស់ ដើម្បី​ប្រជែង​ពាន​រង្វាន់​ឡើង​វិញ ​ក្រោយ​ពី​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ប៉ុន្មាន​សប្ដាហ៍​មក​នេះ​។

មុន​ប៉ះ​ជាមួយ​ក្រុម​ពូកែ​លេង​ការពារ​នេះ​ដែរ ​លោក Klopp ​បាន​អះអាង​ថា​កូន​ក្រុម​ត្រៀម​ជា​ស្រេច​ហើយ​សម្រាប់​ទម្លុះ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​របស់​លោក Jose Mourinho ​។ ​មួយ​វិញ​ទៀត ​ការ​មិន​ទាន់​ឈ្នះ​ច្រើន​ប្រកួត​មក​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​វិញ​ដែរ។ ​ប្រកួត​នេះ ​ក្រុម Liverpool ​នឹង​ព្យាយាម​បុក​ខ្លាំងបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕ប្រភព Dailymail​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT