West Ham ​គ្រោង​បន្ដ​កុងត្រា​វែង​ឱ្យ​លោក Moyes ​ទៀត​

​ក្លឹប West Ham ​មាន​បំណង​ចង់​បន្ដ​កុងត្រា​ឱ្យ​លោក David Moyes ​រយៈ​ពេល​វែង​បន្ថែម​ទៀត ​ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ​នា​រដូវ​កាល​នេះ។

ញញួរ​ធំ West Ham ​បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ៣-២ ​ធ្វើ​ឱ្យ​ពួកគេ​ហក់​ចូល​ដល់​តំបន់ Top4 ​ហើយ។ ​ខណៈ​ដែល​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​ថែម​ទៀត ​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម​មួយ​នេះ​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​ក្រុម​ជា​ខ្លាំង។

​ស្រប​ពេល​កុងត្រា​ចាស់​របស់ Moyes ​នៅ​សល់​ត្រឹម​ចប់​រដូវ​កាល​នេះ​ទេ។ ដូច្នេះ​ហើយ​ទើប​បាន​ជា West Ham ​មាន​គម្រោង​ច្បាស់​ក្នុង​ការ​ផ្ដល់​កុងត្រា​រយៈ​ពេល​វែង​បន្ថែម​ទៀត​លើ​អតីត​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​Manchester United ​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT